នាព្រឹកថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០២៣ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូក្រសួងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងសោយទីវង្គត គម្រប់ខួបលើកទី ១១ព្រះវស្សា ។
Related Articles
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ […]
ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីបក្នុងការគ្រប់គ្រងថាមពលអគ្គិសនី
នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស អូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រេីប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប៉ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព […]
ក្រុមផលិតវីដេអូ ជ្រកក្រោមពាក្យអប់រំ តែបែរជាបង្ហាញពីចរិតអសីលធម៌ ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំ ជាលើកទី២
ភ្នំពេញ ៖ ទីបំផុត ! ក្រុមផលិតវីដេអូ ជ្រកក្រោមពាក្យអប់រំ តែបង្ហាញពីចរិតអសីលធម៌បែបអាសអាអាភាសនោះ ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំទូន្មានប្រៀនប្រដៅ ម្តងទៀត។ នេះយោងតាមប្រភពពី សិល្បករកម្ពុជា ដែលសារព័ត៌មានទទួលបាននៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងទៅលើក្រុមយុវជន ស្ត្រីមួយក្រុម បង្កើត រឿង មហាអាសអាភាស ចរិកដ៏ថោកទាប ប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ របស់វប្បធម៌ខ្មែរ ដែលពួកគេ មិនគួរមានចរិក ធូរថ្លៃសោះ។ សូមបញ្ជាក់ថា :នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានមហាជនមិនតិចនាក់ទេ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ពាក់ព័ន្ធរឿងលួចត្រពាំង ដែលត្រូវបានផលិតឡើងដោយដាក់ចំណងជើងអប់រំ តែអត្ថន័យជាក់ស្តែង គ្មានតម្លៃអប់រំឡើយ ពោលគឺបែបអសីលធម៌តែម្តង ដោយបង្ហាញពីក្មេងស្រីលួចត្រពាំងម្នាក់ ត្រូវកាត់កងនឹងផ្លូវភេទ ជាមួយលោកតាម្ចាស់ត្រពាំង ដែលការថតវីដេអូបែបនេះ នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ និងវប្បធម៌ជាតិទាំងមូល ។ រាល់ការ មើល បានចូល […]