ព័ត៌មាន

រដ្ឋគ្រោងបំពាក់សម្ភារបច្ចេកទេសត្រួតពិនិត្យចរាចរណ៍តាមដងផ្លូវជំនួសឲ្យប៉ូលិសចរាចរណ៍

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញឲ្យមន្ត្រីជំនាញបំពាក់សម្ភារបច្ចេកទេសតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ រួមមានកាមេរ៉ាសុវត្ថិភាពជាដើមដើម្បីត្រួតពិនិត្យចរាចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេច ស ខេង បានលើកឡើងថា រដ្ឋគ្រោងនឹងកាត់បន្ថយការដាក់ពង្រាយប៉ូលិសចរាចរណ៍តាមដងផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញ ជំនួសមកវិញដោយការប្រើប្រាស់សម្ភារបច្ចេកទេសទំនើប ដូចនឹងបណ្តាប្រទេសជឿនលឿនមួយចំនួនទៀតដែរ។

សម្តេច ស ខេង បន្តឲ្យដឹងទៀតថា វត្តមានប៉ូលិសចរាចរណ៍តាមដងផ្លូវច្រើន ធ្វើឲ្យពលរដ្ឋខ្លាចប៉ូលិសជាងការគោរពច្បាប់។ ដូច្នេះ ដើម្បីឲ្យពលរដ្ឋភ្ញាក់រលឹក ហើយនាំគ្នាមកគោរពច្បាប់ គឺត្រូវបំពាក់សម្ភារបច្ចេកទេសក្នុងការត្រួតពិនិត្យចរាចរណ៍តាមដងផ្លូវ មានកាមេរ៉ាសុវត្ថិភាព ហើយផ្លូវត្រូវមានគំនូសសញ្ញាចរាចរណ៍ជាដើម ពិសេសប៉ូលិសចរាចរណ៍ត្រូវមានមធ្យោបាយគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *