ព័ត៌មាន

ទុរគតជនពីរនាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា

(ត្បូងឃ្មុំ)៖ ដោយទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល​ ឃុំកោះពី​ ស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ​ គឺលោកតា ដូង ញ័រ មានអាយុ ៧៩ឆ្នាំ​ និងយាយ​ ដូង​ ត្រាវ​ អាយុ៦៩ឆ្នាំ​ ទើបនាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ណែនាំអោយលោក ជិន ប៊ុន ធឿន និងក្រុមការងារមនុស្សធម៌ចុះជួប ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ លោកតា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈ ។
អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា:
១-អង្ករ ១០០គីឡូ
២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៣-វិទ្យុស្តាប់ ០១ គ្រឿង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៥កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-ម៉ុង ០២
១៣-ភួយ ០២
១៤-ពូក ០១
១៥-ស្បែកជើង ០១គូរ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១
២៣-ច្រាសដុសធ្មេញ ០៥ឈុត
២៤-សាប៊ូ ១២ដុំ
២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា​ ហេីយក៏នៅលីវទាំងពីរនាក់ផងដែរ​ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ​ ។ សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត​ ។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ​ មួយផ្នែកទៀតបានអ្នកភូមិជិតខាង​ និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *