រួមទាំងប្រតិភូ នៅព្រឹកថ្ងៃទី១៦ វិចិ្ឆកានេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អាវរងារ អាវភ្លៀង ជូនដល់នាយទាហាន ពលទាហាន ដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត នៅទីបញ្ជាការសមរភូមិមុខយោធភូមិទី៤ ទិសទី៣ ស្ថិតក្នុងចំណុចភូមិភ្នៀតសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
Related Articles
សម្តេចតេជោ ផ្តាំអភិបាលខេត្តជាប់ព្រំដែន២ជាមួយថៃ និងឯកឧត្តម ហ៊ីង ប៊ុនហៀង ថា ត្រូវចងចាំពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះទាំងស្រុងថា ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្ត បាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ(ទិញពីកសិករ) សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង៕
តំណាង សម្ដេចក្រឡាហោម ស ខេង និងលោកស្រី នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកស្រី ចំនួន៥.០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនាមកនោះ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកស្រី ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។ ស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន សខេង ដែលបានប្រគល់ជូនលោកវីរៈសិល្បៈនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកស្រី ចំពោះលោកវីរៈសិល្បៈករដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្សនិងលើកកម្ពស់វិស័យសិល្បៈ ពិសេសសិល្បៈអាយ៉ៃ។ លោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបក្ដុកក្រួលយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោម និងលោកស្រីដែលបានផ្ដលនូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺរបស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកស្រី តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧត្ថម្ភគាំទ្រួទាំងថវិកានិងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀង និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ សូមបញ្ជាក់ថាដើម្បីរួមចំណែកអភិរក្ស […]
ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។ លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។ លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង […]