ព័ត៌មានសន្តិសុខសង្គម

ពិតជាហ៊ានហួស បុរសម្នាក់ក្លែងខ្លួនជាប៉េអឹម ធាក់ទ្វារបន្ទប់ជួល កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ចាប់ ជម្រិត ទារប្រាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន..

រាជធានី ភ្នំពេញ ៖ ករណី ជនខិលខូច មួយ ក្រុម បាន ធាក់ ទ្វារ បន្ទប់ ជួល របស់ កម្មករ ពីរ នាក់ ប្តី ប្រពន្ធ ទាំង កណ្តាល យប់ ដោយ ចោទ ថា ជា អ្នកលក់ គ្រឿងញៀន និង ជំរិត ទារប្រាក់ពលរដ្ឋនៅ ចំណុច ភូមិ ដំណាក់ ធំ ៣ សង្កាត់ ស្ទឹង មាន ជ័យ ទី ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពី វេលា ម៉ោង ១១ និង ៣០ នាទី ថ្ងៃ ទី ២៦ ខែសីហា ឆ្នាំ ២០២១ ។

បន្ទាប់ ពី ហេតុ ការ នេះ កើតឡើង ក៏ មាន ព័ត៌មាន ជា ច្រើន បាន ចុះ ទៅ កន្លែង កើតហេតុ និង បាន ផ្សព្វផ្សាយ ថា ក្រុម ជនខិលខូច ទាំងនោះ គឺជា ក្រុម បង្ក្រាប គ្រឿងញៀន ខ្លះ ផ្សាយ ថា ជា មន្ត្រី កងរាជអាវុធហត្ថ និង រៀបរាប់ ថា ក្រុម ជនខិលខូច ទាំងនោះ មាន គ្នា ៥ នាក់ ក្នុង នោះ មាន ម្នាក់ អួតខ្លួន ថា ជា PM ចំណែក ៤ នាក់ ទៀត ជា សន្តិសុខ យាម នៅ គោលដៅ នោះ បាន សម្រុកចូល ទៅ ក្នុង បន្ទប់ ពួក គាត់ ហើយ ក៏ បាន យក គ្រឿងញៀន ១ កញ្ចប់ ចេញ ពី ហោ ប៉ាវ ខោ រួច ចាប់ បុរស ជា ប្តី វាយ ខ្នោះ មក ខាងក្រោយ ហើយ យក គ្រឿងញៀន ដាក់ ពីមុខ ជន រង គ្រោះ ដោយ ចោទ ថា ប្តី ប្រពន្ធ ទាំង ២ នាក់ ជា អ្នកលក់ គ្រឿងញៀន ហើយ ក៏ គម្រាម ចាប់ វាយ ខ្នោះ បញ្ជូន ប្តី ទៅ ដាក់គុក ព្រៃ ស ទាំង យប់ បើ គ្មាន លុយ ឲ្យ ពួក គេ ។

ហើយ ក្រោយមក ដោយ ជន រង គ្រោះ ពុំ មាន លុយ ជនសង្ស័យ ក៏ បាន បង្ខំ ឲ្យ ប្តី ប្រពន្ធ ទាំង ពីរ នាក់ យក ម៉ូតូ របស់ ខ្លួន ទៅ បញ្ចាំ នៅ ឃ្លាំង រំ សែ វ ចំនួន ៥០០ ដុល្លារ ហើយ យក ក្រដាស បញ្ចាំ យក មក ឲ្យ ជន រង គ្រោះវិញ ទើប ដោះ ខ្នោះ ប្តី ចេញ លុះ ព្រឹក ឡើង មាន សន្តិសុខ ម្នាក់ ក្នុង ចំណោម បក្ខពួក ទាំង ៥ នាក់ នោះបាន មក យក ក្រដាស បញ្ចាំពី ជន រង គ្រោះ ទៅ បញ្ចាំ បន្ថែម  ១០០ ដុល្លារ ទៀត ។បន្ទាប់ ពី បាន ទទួល ព័ត៌មាន ខាងលើ នេះ ភ្លាម លោក ឧត្តមសេនីយ៍ឯក រ័ ត្ន ស្រ៊ា ង មេបញ្ជាការ រង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន ចាត់ មន្ត្រី ជំនាញ ឲ្យ ចុះ ស្រាវជ្រាវ ជា បន្ទាន់ រហូត រក ឃើញ ថា ជនខិលខូច ទាំងនោះ គ្មាន អ្វី ពាក់ព័ន្ធ នឹង PM ណា ម្នាក់ ឡើយ ហើយ ក៏ ប្តេជ្ញា  តាម ចាប់ ជនខិលខូច ដែល គេ អះអាង ថា ជា PM នោះ ឲ្យ ខាង តែ បាន ។

តាម រយៈ វិធានការ ដ៏ ម៉ឹង ម៉ាត់របស់ សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានី ភ្នំពេញរួម ជាមួយ  កម្លាំង មូលដ្ឋាន អាវុធហត្ថ ខណ្ឌមានជ័យ បានលឺ ដល់ ក្រុម គ្រួសារ របស់ ជនសង្ស័យ ថា នឹង មិន អាច គេច ទៅ ណា រួច ក៏ បាន នាំ ខ្លួន ជនសង្ស័យ ចូល មក សារភាព នៅ ចំពោះ មុខអាវុធ ហត្ថ ខណ្ឌមានជ័យ នា រសៀល ថ្ងៃ ទី ៣០ ខែសីហា ឆ្នាំ ២០២១ ។

ជនសង្ស័យ ដែល ត្រូវ បាន គេ អះអាង ថា ជា PM មានឈ្មោះ រ៉ូ ថា រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពិតប្រាកដ ជា អ្នកបើកបរ រថយន្ត មាន ទីលំនៅ បច្ចុប្បន្ន ផ្ទះ លេខ ៩៥៧ ភូមិ ជ្រៃ កោង សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

បន្ទាប់ ពី ទទួល បាន  ចម្លើយ សារភាព រួម មក កម្លាំង មូលដ្ឋាន អាវុធហត្ថ ខណ្ឌមានជ័យ បាន បញ្ជូន ជនសង្ស័យ ទៅ កាន់ ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ស្រាវជ្រាវ បន្ត រហូត ដល់ ព្រឹក ថ្ងៃ ទី ០២ ខែកញ្ញា ឆ្នាំ ២០២១ នេះ មន្ត្រី ជំនាញ នៃ ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន កសាង សំណុំរឿង និង បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ផ្តន្ទាទោស តាម នីតិវិធី ច្បាប់ រីឯ បក្ខពួក ផ្សេង ទៀត សមត្ថកិច្ច ជំនាញ កំពុង ស្វែងរក ចាប់ខ្លួន បន្ត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *