ព័ត៌មានសន្តិសុខសង្គម

ស្រាទំពាំងបាយជូរ សញ្ញា   « មាស   ហុង »   ត្រូវ បាន ហាម ជាបន្ទាន់   ក្រោយ មាន ករណី ពុល ស្រា ស្លាប់!

ភ្នំពេញ៖  អាជ្ញាធរ រាជធានី ភ្នំពេញ បាន ហាម អា ជីក រ   និង ពលរដ្ឋ ជាបន្ទាន់ ចំពោះ ការចែក ចាយ   និង ការ ពិសា ស្រាទំពាំងបាយជូរ សញ្ញា   « មាស   ហុង »   កែច្នៃ ដោយ សិប្បកម្ម ផលិត ស្រា មួយ កន្លែង ក្នុង សង្កាត់ បឹង កេងកង ២   ខណ្ឌ បឹង កេងកង   រាជធានី ភ្នំពេញ ។   កា រហាម ជាបន្ទាន់ នេះ   ធ្វើឡើង បន្ទាប់ពី មាន ករណី ពុល ស្រា បណ្តាល ស្រ្តីឱ្យ ៣ នាក់ ស្លាប់ កាលពី ថ្ងៃ ទី ១   ខែកញ្ញា   ។

ស្ត្រី ទាំង បី នាក់ នេះ បាន ស្លាប់ នៅក្នុងបន្ទប់ ជួល ក្នុង ភូមិ ៨   សង្កាត់ ទន្លេ បាសាក់   ខណ្ឌ ចំការមន   ខណៈ អាជ្ញាធរ បាន ចុះ ដល់កន្លែង កើតហេតុ   និង ប្រមូល យក គំរូ ស្រា ទំ ពំា ង បាយ ជូរ ចំនួន ៥   ដើម្បី វិភាគ រក មូលហេតុ ដែល បណ្តាល ឱ្យ ពុលស្លាប់   ។

ជុំវិញ ករណី នេះ   លោក   ហេង   មាលី   ម ន្រ្តី អគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់   កិច្ច ការប្រកួតប្រជែង   និង បង្ក្រាប ការ ក្លែង បន្លំ រាជធានី ភ្នំពេញ   បាន ឆ្លើយតប អ្នក សារ ព័ត៌មាន ថា   ក្នុងចំណោម គំរូ ស្រាទំពាំងបាយជូរ ទាំង ៥ នោះ   គឺ មាន គំរូ ស្រា ចំនួន ៣   ដែល មាន សារធាតុ មេ តា ណុ លលើ សក ម្រិ ត ពី ១ , ៣ ភាគរយ   ទៅ ៨ , ៨ ភាគរយ   ដែល ក ម្រិ ត អនុញ្ញាត ត្រឹមតែ ០ , ១ ៥ ភាគរយ ប៉ុណ្ណោះ   ។

លោក   ហេង   មាលី   បាន ពន្យល់ ថា   ស្រា ដែល លើស សារធាតុ មេ ណុ ល នេះ នឹង ងាយ បង្ក គ្រោះថ្នាក់ ដល់ អាយុជីវិត មនុស្ស   និង ឈាន ដល់ ការ បាត់បង់ អាយុជីវិត   ។   យ៉ាងណា មក ទល់នឹង ពេលនេះ   អាជ្ញាធរ កំពុងតែ សាកសួរ ពី ម្ចាស់ សិប្បកម្ម ស្រាទំពាំងបាយជូរ   និង ស្រា ស   និង ស្រាវជ្រាវ រក អ្នក ពាក់ព័ន្ធ ផ្សេងៗ   រួម ទាំង រក មូលហេតុ ឱ្យ ច្បាស់លាស់ បន្ថែម ទៀត   ។

ទោះ បែប នេះ ក្ដី   អាជ្ញាធរ ក៏ កំពុងតែ ប្រមូល ស្រាទំពាំងបាយជូរ ដែល មាន សញ្ញា   « មាស   ហុង »   ពី ម្ចាស់ អាជីវកម្ម   និង អ្នក លក់ដូរ នៅ តាម ទី ផ្សារ ក្នុង រាជធានី ភ្នំពេញ   និង តាម បណ្តា ខេត្ត មួយ ចំនួន ទៀត   ដើម្បី ទប់ ស្កាត់ កុំ ឱ្យ មានការ ចរាចរ ស្រាទំពាំងបាយជូរ នោះ តទៅទៀត   ។

 

ដើម្បី បញ្ចៀស ការ គ្រោះថ្នាក់ ដល់ ជីវិត ដោយសារ ពិសាស្រា ទាំងនេះ   អាជ្ញាធរ រាជធានី ភ្នំពេញ   បាន អំពាវនាវ ដល់ ម្ចាស់ អាជីវករ   និង ពលរដ្ឋ   កុំ ចែកចាយ   និង ពិសាស្រា នោះ ជាបន្ទាន់   ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *