ព័ត៌មាន

សូមគោរពថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅ​ចំពោះអំណាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានផ្តល់ជាផ្លែមៀន​ តាងែន​ ចំនួន ៣តោន​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំរណគុណយ៉ាងជ្រាលជ្រៅ​ចំពោះអំណាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានផ្តល់ជាផ្លែមៀន​ តាងែន​ ចំនួន ៣តោន​ តាមរយ:ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ហុីង​ ប៊ុនហៀង​ មេបញ្ជាកងអង្គ​រក្ស ដើម្បីយកមកចែកជូនដល់កងកម្លាំង ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាពិសេសផ្តល់ជូនដល់កងកម្លាំងនៃការិយាល័យសុខា កម្លាំងជួរមុខដែលកំពុងប្រចាំការតាមគោលដៅព្យាបាល និងគោលដៅចត្តាឡីស័ក ក៏ដូចជាក្រុមគ្រួសាររបស់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅតាមគេហដ្ឋាន ។
ជាពិសេសទៅទៀត​ សម្តេចទាំងទ្វេរតែងតែយកចិត្តទុក​ដល់ការលំបាករបស់ប្រជាពលរដ្ឋ និងសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ដេីម្បីជួយដល់ប្រជាពលរដ្ឋ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *