ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បន្តចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា និងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ

«សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បន្តចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា និងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងវិនិយោគ»។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមជាមួយលោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ដែលយុទ្ធនាការដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌នៃប្រទេសទាំងពីរ និងដើម្បីជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនព័ត៌មានពិតនិងពី សក្កានុពលទេសចរណ៍ បេតិកភណ្ឌនិងវប្បធម៌ដល់ប្រជាពលរដ្ឋ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *