Related Articles
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងស្ថាប័ន តាមដានមើលខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេចដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវតាមដាននូវរាល់ការខំមិនរបស់ប្រជាពលរដ្ឋមកក្នុងផេកហ្វេសប៊ុករបស់សម្តេច ដើម្បីដឹងពីបញ្ហាទុក្ខកង្វល់ និងធ្វើការដោះស្រាយទុក្ខកង្វល់របស់ពួកគាត់ភ្លាមៗ។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ បានចូលមកខំមិនក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចសួរនាំរឿងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាជ្ញាធរបានទាមទាររកឯកសារផ្សេងៗដើម្បីបានចាក់វ៉ាក់សាំង។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ទោះបីថ្ងៃនេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅមានចម្ងល់ ហើយបានចូលមកខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេច ដោយលើកឡើងពីបញ្ហាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។ សម្តេចតេជោបញ្ជាក់ថា បើសម្តេចឆ្លើយតបបែបនេះ ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។ សម្តេចថា បើមានពេលវេលា សម្តេចនឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។
ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត ២០០នាក់ថ្មីទៀត ក្នុងនោះភាគច្រើនជា ករណីឆ្លងក្នុងសហគមន៍!
(បាងកក)៖ ក្រុមការងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ ក្នុងនោះភាគច្រើនបំផុត គឺជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។ អាជ្ញាធរថៃបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងទាំង ១៩៤នាក់នោះ គឺមាន ១៣នាក់ជាករណីនាំចូលពីក្រៅប្រទេស និង ១៨១នាក់ទៀត គឺជាករណីឆ្លងក្នុងស្រុកតែម្តង ហើយក៏មានករណីដែលជាប់ពាក់ព័ន្ធនឹង ការឆ្លងរាតត្បាតនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ នៃខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីប្រទេសនេះផងដែរ។ យោងតាមគេហទំព័រ Worldometers ប្រទេសថៃពេលនេះមានករណីឆ្លង COVID-19 សរុប ៦,៨៨៤នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយវិញ ៤,២៤០នាក់។ អាជ្ញាធរថៃក៏កំពុងបង្កើនការទប់ស្កាត ពលករចំណាកស្រុកខុសច្បាប់ នៅតាមព្រំដែនរបស់ខ្លួនផងដែរ ជាពិសេសព្រំដែនមីយ៉ាន់ម៉ា ក៏ព្រោះតែប្រទេសជិតខាងថៃមួយនេះ កំពុងផ្ទុះករណីឆ្លង COVID-19 ខ្លាំងនៅឡើយ៕
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បើកចែកអាវរងា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិន
———————— នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញបើកចែកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។ ក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានផ្តល់ឱវាទដល់យោធិន ត្រូវដឹងគុណនូវវីរភាព និងទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេបានលះបង់សាច់ស្រស់ឈាមស្រស់ ប្រើជីវិតជាដើមទុន ដើម្បីរំដោះជីវិតប្រជាជនពីការសម្លាប់រង្គាល នៅក្នុងរបបខ្មៅងងឹត ហើយដឹកនាំនាវាកម្ពុជាឲ្យបានរីកចម្រើនគ្រប់វិស័យរហូតបច្ចុប្បន្ន។ លោកបន្តថា សម្តេចទាំងទ្វេ ក៏តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយបានផ្តល់អាវរងានៅរដូវរងា និងបានផ្ដល់អាវភ្លៀងនៅរដូវធ្លាក់ទឹកភ្លៀង ព្រមទាំងបានដោះស្រាយបញ្ហាជូនយោធិនគ្រប់កាល:ទេស:។ លោកបានបន្ថែមថា ដូច្នេះពួកយើងជាកងកម្លាំងត្រូវតែដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងប្រកាសការពារដាច់ខាត នាយករដ្ឋមន្ត្រីស្របច្បាប់ ដែលបានបោះឆ្នោតដោយប្រជាពលរដ្ឋ៕