ព័ត៌មាន

ចិនអំពាវនាវសារជាថ្មី ឱ្យហ្វីលីពីនដកនាវាចម្បាំងនៅឆ្នេរថូម៉ាសសូលទីពីរ

នៅថ្ងៃទី៨ ខែសីហា ក្រសួងការបរទេសចិន បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យហ្វីលីពីនអូសនាវាចម្បាំងមួយគ្រឿងដែលបានលិចកាលពីសម័យសង្គ្រាមលោកលើកទី២ និងដែលមានសភាពច្រេះខ្លាំង ចេញពីតំបន់ជម្លោះ ប៉ុន្តែភាគីហ្វីលីពីនបានជូនដំណឹងដល់ទីក្រុងប៉េកាំងវិញថា ខ្លួននឹងមិនចាកចេញពីតំបន់នោះទេ។

វិវាទនៅជុំវិញតំបន់ឆ្នេរ ថូម៉ាសសូលទីពីរ (Second Thomas Shoal) នៅតំបន់សមុទ្រចិនខាងត្បូង បានកើតមានឡើងបន្ទាប់ពីទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំឆ្នេររបស់ប្រទេសចិនថាបានធ្វើសកម្មភាពហួសព្រំដែន និងបានវាយលុកប្រឆាំងនឹងនាវាហ្វីលីពីន។

ក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ប្រទេសចិនបានជំរុញជាថ្មីម្តងទៀត ឱ្យភាគីហ្វីលីពីនដកនាវាចម្បាំងចេញពីតំបន់ឆ្នេរថូម៉ាសសូលទីពីរជាបន្ទាន់ ហើយត្រូវដាក់តំបន់នេះទៅជាតំបន់ដែលគ្មានការគ្រប់គ្រង និងកាន់កាប់ដោយប្រទេសណាមួយនោះទេ»។ ប្រភព៖ Channel NewsAsia

adm

Leave a Reply

Your email address will not be published. Required fields are marked *