សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។ ក្នុងនាមរដ្ឋសភា និងក្នុងនាមខ្លួនសម្តេចរដ្ឋសភាធិបតីផ្ទាល់ មានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ការទទួលមរណភាពរបស់ឯកឧត្តម គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់ ឯកឧត្តម Nguyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម Nguyen Phu […]
(ភ្នំពេញ)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យ- ជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យនិងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមកដោយសារការ រាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ។ ប្រជាជនបានកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេចបានជោគជ័យ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។