ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី រសៀលថ្ងៃអង្គារ ទី៥ មីនា ២០២៤
Related Articles
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ «ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី»។ សេចក្តីណែនាំទាំង៤ចំណុច របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជូនដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំង ៤ចំណុចរួមមាន៖ ទី១៖ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាលជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទី២៖ ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ទី៣៖ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។ និងទី៤៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា៕ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្ដីណែនាំរបស់នាយឧត្ដមសេនីយ៍ វង្ស […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបថត៖ គល់ រ៉េននី ————
ផ្លូវជាតិលេខ៤៨ ទៅខេត្តកោះកុង នឹងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកាខាងមុខ ដោយគ្រោងចំណាយថវិកាជាង ៧៨លានដុល្លារ
ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយ ១៤៨គីឡូម៉ែត្រ ទៅខេត្តកោះកុងនេះ គ្រោងចំណាយថវិកាប្រហែលជាង ៧៨លានដុល្លារ ដែលជានិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។