ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ………

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។

 

ក្នុងនាមរដ្ឋសភា និងក្នុងនាមខ្លួនសម្តេចរដ្ឋសភាធិបតីផ្ទាល់ មានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ការទទួលមរណភាពរបស់ឯកឧត្តម គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។

 

តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់ ឯកឧត្តម Nguyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម Nguyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *