Related Articles
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលប៉ះពាល់សុខភាពផ្សេងៗ រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន Marketing Solutions Asia, Ltd. (MSA) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា ——
ស្ត្រីម្នាក់ដកដំឡូងមីនៅចំការតែក្តៅស្អុសពេកក៏ចុះងូតទឹកស្រះលង់ស្លា.ប់
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លា.ប់នៅក្នុងទឹកស្រះ ខណៈនាំប្តីទៅដកដំឡូងមីនៅក្នុងចំការរបស់ខ្លួន លុះមានអារម្មណ៍ថាក្តៅស្អុសពេកក៏ចុះទៅងូតទឹកក្បែរច្រាំងស្រះមួយកន្លែង ដែលមានជម្រៅជ្រៅជាង២ម៉ែត្រ ស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លា.ប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឲ្យដឹងថា ៖ ស.ពស្ត្រីរងគ្រោះមានឈ្មោះ ថោង ស្រីមុំ អាយុ៣៤ឆ្នាំ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបន្តថា ៖ មុនពេលកើតហេតុ គេឃើញស្ត្រីខាងលើបាននាំប្ដីរបស់ខ្លួនទៅដកដំឡូងមីនៅក្នុងចំការក្បែរទឹកស្រះមួយកន្លែងនោះ តាំងពីព្រឹករហូតដល់ម៉ោង9:00 ក៏ស្រាប់តែគាត់ពោលប្រាប់ប្ដីថា ក្តៅស្អុសស្អាប់ ហើយក៏សុំប្ដីទៅចុះងូតទឹកដើម្បីបន្តដកដំឡូងមីទៀត នោះប្ដីនាងចាំបាត់ៗ មិនឃើញត្រឡប់មកវិញក៏ដើរទៅមើលក្បែរទឹកស្រះ ស្រាប់តែឃើញសពអណ្ដែតទឹកបាត់ទៅហើយ ក៏ជម្រាបប្រាប់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចឲ្យចុះពិនិត្យមើលតែម្ដង។ ក្រោយពីក្រុមការងារជំនាញកោសលវិច័យខេត្ត និងអធិការស្រុកបានពិនិត្យមើលលើសាកសព រួចបញ្ជាក់ឃើញថា ពិតជាស្លា.ប់ដោយសារលង់ទឹកពិតប្រាដកមែន។ បច្ចុប្បន្ន ស.ពស្ត្រីខាងលើ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដោយបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យបានទទួលនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។
រាជរដ្ឋាភិបាល អាណត្តិទី៧ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតឥតងាករេ និងការទទួលខុសត្រូវខ្ពស់ក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការដែលពិភពលោកមានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ”។ (នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤)