Related Articles
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមពិភាក្សា និងពិគ្រោះយោបល់ជាមួយគណៈកម្មការរដ្ឋសភា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ដើម្បីចូលរួមពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ និងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ដែនកំណត់នៃសេរីភាពបញ្ចេញមតិពិតជាមានចែងទាំងក្នុងច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ
រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត ខ្ញុំសូមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។ មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរិតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនរារាំងដល់ការរិតត្បិតខាងផ្លូវច្បាប់លើសមាជិកយោធាឬនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។ នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួនមិនដែលលើកយកដែនកំណត់និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយតែពីសិទ្ធិសេរីភាពគ្មានព្រំដែន។ ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយដែលលាក់នៅពីក្រោយខ្នងដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់។ ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ […]
កូនខ្មែរមួយរូបគឺលោកពេជ្រ មូនបានរៀនបណ្ឌិត្យសភាយោធាអាមេរិកក្រោយទទួលសញ្ញាបត្របានបង្ហោះរូបថតអនុស្សាវរិយរំលឹករឿងរ៉ាវចាស់ៗដ៏ជូរចត់ពីកុមារភាព
រាជធានីភ្នំពេញ ៖ ប្រហែលនៅមុន លោកទទួលសញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក មិនមានមនុស្សច្រើនទេ ដែលបានស្គាល់លោក ពេជ្រ មូន យុវជនខ្មែរដែលបានខិតខំតស៊ូសិក្សាបានខ្ពង់ខ្ពស់រហូតដល់អាមេរិកនោះទេ ។ ជាកូនកសិករក្រីក្រនៅជនបទក្នុងខេត្តកំពង់ឆ្នាំង លោកពេជ្រ មួន ដែលមានសម្បុរខ្មៅស្រអែម មាឌធំរូបនេះ ធំធាត់ដោយសារការមើលថែរបស់ជីដូ ។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកបានទទួលបានសញ្ញាបត្រពីសាលាបណ្ឌិត្យសភាយោធាអាមេរិក ដោយផ្ទាល់ពី លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ។ ការទទួលសញ្ញាបត្រដ៏កម្រសម្រាប់ពលរដ្ឋកម្ពុជានេះហើយធ្វើឲ្យពលរដ្ឋជាច្រើនផ្តើមស្គាល់លោក ពេជ្រ មូន និងបានសម្តែងការស្ញប់ស្ញើងចំពោះរូបលោកដែលបានតស៊ូរៀនសូត្ររហូតបានជោគជ័យបែបនេះ ។ នៅលើទំព័រហ្វេសបុករបស់លោក ដែលមានគណនីឈ្មោះថា Moon Pich Yac លោកពេជ្រ មូន បានបង្ហាញពីជីវិតជូរចត់ការខ្វះខាត កាលពីកុមារភាពលោកបានបង្ហោះរូបភាពថតមិត្តភក្តិនៅសាលារៀន ផ្ទះ ពិសេសលោកបានថ្លែងអំណរគុណដល់អ្នកដែលបានជួយទំនុកបម្រុងដល់រូបលោក ។ គេបានឃើញថា នៅគ្រាមួយលោកបានអរគុណលោកនាយកសាលាដែលបានផ្ញើរូបថតមួយសន្លឹកមកលោក ។ ជារូបថត ដែលលោកឈរថតជាមួយមិត្តរួមសាលានៅពេលគោរពទង់ជាតិ នៅក្នុងឯកសណ្ឋានសិស្ស ខោខៀវ អាវសរ ។ លោកបានសរសេរថា ឯកសណ្ឋានសាលារបស់ខ្ញុំធំជាងខ្លួនបន្តិច […]