ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រចាំការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
Related Articles
កាន់តែប្លែក ជាមួយម៉ាកសម្លៀកបំពាក់ក្នុងស្រុកច្នៃម៉ូដពីក្រមា និងអាចជួយដល់ជីវភាពសហគមន៍ទៀតផង
តាមការកត់សម្គាល់ សម្លៀកបំពាក់ដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនយីហោណាស់ ដែលខ្លះជាផលិតផលនាំចូលពីប្រទេសជិតខាង ឯខ្លះទៀតជាផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ ជាក់ស្ដែង សំណាងហ្វេស្សិនប្រេន (Samnang Fashion Brand) ជាម៉ាកយីហោផលិតផលសម្លៀកបំពាក់ក្នុងស្រុកមួយដែលកំពុងច្នៃម៉ូដ និងផលិតសម្លៀកបំពាក់នារី និងបានចេញម៉ូដសម្លៀកបំពាក់បែបថ្មី ច្នៃពីក្រមា ស្អាតប្លែក ហើយថែមទាំងជាផ្នែកមួយដែលចូលរួមលើកស្ទួយសេដ្ឋកិច្ចនៅក្នុងសហគមន៍តាមរយៈការបង្កើតការងារឱ្យក្រុមអ្នកផលិត។ អ្នកស្រី ខុន សំណាង ជាស្ថាបនិករបស់សំណាងហ្វេស្សិនប្រេនបានមានប្រសាសន៍ថា ៖ «សំណាងហ្វេស្សិនប្រេន បានចេញម៉ូដសម្លៀកបំពាក់ថ្មីមួយដែលច្នៃពីក្រមា មានទាំងសម្រាប់បុរស នារី និងកុមារ ដែលបងប្អូនអ្នកត្បាញរបស់យើងផលិតនៅក្នុងខេត្តកំពង់ចាម ហើយពីមួយដំណាល់កាលទៅមួយដំណាក់កាលយើងត្រូវការផលិតយ៉ាងស្វិតស្វាញ ធ្វើយ៉ាងណាទទួលបានផលិតផលមួយដែលមានគុណភាព និងជួយផ្ដល់ការងារបន្ថែមសម្រាប់ក្រុមអ្នកផលិតផ្ទាល់តែម្ដង»។
អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបើកកិច្ចប្រជុំពិភាក្សាស្ដីពីអធិការកិច្ចលើករណីប្រជាពលរដ្ឋស្រុកឆ្លូងខេត្តក្រចេះបានចោទប្រកាន់មេភូមិមេឃុំប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈ
ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី១៧ ខែឧសភា ឆ្នាំ២០២២នេះថា៖ អគ្គាធិការដ្ឋានបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋចោទប្រកាន់មេភូមិមេឃុំប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ។ ប្រភពដដែលបន្តថា នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចលើករណីគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋ ផ្ញើសារចូលប្រអប់(Inbox)ហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចោទប្រកាន់មេភូមិ មេឃុំ ថាបានប្រើអំណាចយកដីទីវាលបញ្ចុះសពសាធារណៈដែលបញ្ចុះសពចិន ខ្មែរ តាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់បច្ចុប្បន្ន ឱ្យទៅសមាជិកក្រុមប្រឹក្សាឃុំមួយរូប ថែមទាំងបានប្តឹងសមាជិកក្រុមប្រឹក្សាឃុំថាបានឈូសឆាយដីនោះដើម្បីធ្វើចំការ និងបានស្នើសុំធ្វើលិខិតកាន់កាប់ប្រើប្រាស់ មានទីតាំងស្ថិតនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ —
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ កុក គី —