ព័ត៌មាន

កាន់តែប្លែក ជាមួយម៉ាកសម្លៀកបំពាក់ក្នុងស្រុកច្នៃម៉ូដពីក្រមា និងអាចជួយដល់ជីវភាពសហគមន៍ទៀតផង

តាមការកត់សម្គាល់ សម្លៀកបំពាក់ដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនយីហោណាស់ ដែលខ្លះជាផលិតផលនាំចូលពីប្រទេសជិតខាង ឯខ្លះទៀតជាផលិតផលដែលផលិតឡើងនៅក្នុងស្រុក។ ជាក់ស្ដែង សំណាងហ្វេស្សិនប្រេន (Samnang Fashion Brand) ជាម៉ាកយីហោផលិតផលសម្លៀកបំពាក់ក្នុងស្រុកមួយដែលកំពុងច្នៃម៉ូដ និងផលិតសម្លៀកបំពាក់នារី និងបានចេញម៉ូដសម្លៀកបំពាក់បែបថ្មី ច្នៃពីក្រមា ស្អាតប្លែក ហើយថែមទាំងជាផ្នែកមួយដែលចូលរួមលើកស្ទួយសេដ្ឋកិច្ចនៅក្នុងសហគមន៍តាមរយៈការបង្កើតការងារឱ្យក្រុមអ្នកផលិត។

 

អ្នកស្រី ខុន សំណាង ជាស្ថាបនិករបស់សំណាងហ្វេស្សិនប្រេនបានមានប្រសាសន៍ថា ៖

 

«សំណាងហ្វេស្សិនប្រេន បានចេញម៉ូដសម្លៀកបំពាក់ថ្មីមួយដែលច្នៃពីក្រមា មានទាំងសម្រាប់បុរស នារី និងកុមារ ដែលបងប្អូនអ្នកត្បាញរបស់យើងផលិតនៅក្នុងខេត្តកំពង់ចាម ហើយពីមួយដំណាល់កាលទៅមួយដំណាក់កាលយើងត្រូវការផលិតយ៉ាងស្វិតស្វាញ ធ្វើយ៉ាងណាទទួលបានផលិតផលមួយដែលមានគុណភាព និងជួយផ្ដល់ការងារបន្ថែមសម្រាប់ក្រុមអ្នកផលិតផ្ទាល់តែម្ដង»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *