ព័ត៌មាន

ទិដ្ឋភាព ព្រះរាជពិធីបុណ្យអុំទូក នៅរសៀលថ្ងៃទី៣(ថ្ងៃចុងក្រោយ)

ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង ក៏ដូចជានៅតាមដងផ្លូវអមមាត់ទន្លេ ទាំងត្រើយខាងលិច និងត្រើយខាងកើត នារសៀលថ្ងៃទី១៦ វិច្ឆិកា ២០២៤នេះ គឺមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ  រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីកំពុងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ ដោយមានការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ។

 

កម្ពុជាយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *