ព័ត៌មាន

ឯកឧត្តមហ៊ុន ម៉ានី ចុះសួរសុខទុក្ខ ពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ក្នុងខេត្តកំពង់ស្ពី ខាងក្រោមជាសំណេរទាំងស្រុងរបស់ ឯកឧត្តមហ៊ុ ម៉ានី តំណាងរាស្រ្តមណ្ឌកំពង់ស្ពឺ !

ក្រោយពេលទទួលបានដំណឹងស្តីពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបណ្តាលឲ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពី ខ្ញុំ និងក្រុមការងារបានចេញដំណើរភ្លាមដោយមិនអាចពន្យាពេលបាន ឆ្ពោះទៅទីតាំងដែលរងការខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ។
មកដល់គោលដៅ ខ្ញុំបានជួបជាមួយគ្រួសារដែលទទួលរងនូវការខូចខាតផ្ទះសំបែងធ្ងន់ធ្ងរ ក៏ដូចជាមានខ្នងផ្ទះរលំទាំងស្រុង ដើម្បីឈ្វេងយល់ពីស្ថានភាពនៅទីតាំងផ្ទាល់ និងជួយនូវអ្វីដែលយើងអាចធ្វើបាន។
យើងខ្ញុំទាំងអស់គ្នា ពិតជាសូមចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំង១១៤ គ្រួសារ នៅក្នុងស្រុកឧដុង្គនេះ។
adm

Leave a Reply

Your email address will not be published. Required fields are marked *