មិនតែប៉ុណ្ណោះបងប្អូនអាចកម្សាន្តសប្បាយជាមួយនឹងការថតរូប និងធ្វើជាវីដេអូអនុស្សាវរីយ៍ជាមួយនឹងក្រុមគ្រួសារ មិត្តភក្កិ បងប្អូនមនុស្សជាទីស្រឡាញ់ អមនឹងទេសភាពដ៏ស្រស់ស្អាតបែបធម្មជាតិ ការឱ្យចំណីត្រី ទស្សនាសត្វស្រុក សត្វព្រៃ ការអានសៀវភៅ ទេសភាពស្អាតប្លែកអារម្មណ៍ពីមួយសួនទៅមួយសួន ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បង្កើតស្នាមញញឹមទាំងអស់គ្នា។ ម្យ៉ាងទៀតសួនយើងក៏មានហាងរុក្ខកាហ្វេ និងភោជនីយដ្ឋាន (Rukha Café & Restaurant) ដែលមានទេសភាពជុំវិញពោរពេញដោយធម្មជាតិយ៉ាងស្រស់ស្អាតកន្លែងធំទូលាយមានបម្រើកាហ្វេ ភេសជ្ជៈជាច្រើនមុខ និងអាហារប្រកបដោយឱជារសឆ្ងាញ់ពិសារ។