ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៤បានគូសបញ្ជាក់អំពីសមិទ្ធផល លើវិស័យអប់់រំរបស់ខេត្តកំពង់ចាមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងបន្តដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមដំបូលសន្តិភាព។ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នខេត្តមានគ្រឹះស្ថានសិក្សាចំនួន ៥៤២កន្លែង ,ឃុំ-សង្កាត់មួយមាន អនុវិទ្យាល័យមួយកន្លែងចំនួន ១០៨ឃុំ-សង្កាត់ លើ១០៩ឃុំសង្កាត់ ស្មើនឹង៩៩ភាគរយ ។
ការបញ្ជាក់នេះនៅក្នុងពិធីសម្ពោធអគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វា ក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ជំទាវបណ្ឌិត ក្រោមអធិបតីភាពឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។