ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាក្រុមការងារយុវជន ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ុសថ៍អេសៀ ខេត្តសៀមរាប ជាង ២ ០០០នាក់ ដែលធ្វើឡើងនៅសណ្ឋាគារ សុខាសៀមរាប នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
Related Articles
ក្រសួងសុខាភិបាលច្រានចោលជាថ្មីព័ត៌មានដែលថា ជំងឺកូវីដ១៩ ជាប្រភេទបាក់តេរីធ្វើឲ្យមនុស្សកកឈាមស្លាប់
ដោយឃើញមានការផ្សព្វផ្សាយឡើងវិញនូវព័ត៌មាន ពាក់ព័ន្ធនឹងប្រទេសសិង្ហបុរីបានរកឃើញថា កូវីដ១៩ មិនមែនជាវីរុស តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្សនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានក្លែងបន្លំ និងបំពុលសង្គម។ លោកស្រី ឱ វណ្ណឌីន បានស្រង់អត្ថន័យពីព័ត៌មាននោះថា ប្រទេសសឹង្ហបុរីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក បានធ្វើកោលស្យវិច័យលើសាកសពអ្នកជំងឺកូវីដ១៩ ហើយរកឃើញថាកូវីដ១៩មិនមែនជាវីរុសទេ វាជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្ស ព្រមទាំងបណ្តាលឱ្យឈាមមនុស្សកក មានកំណកឈាម បណ្តាលឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីសែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស។ ពាក់ព័ន្ធករណីនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា នេះជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតពីវីរុសកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន អះអាងថា សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅពន្យល់ថា ជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់បានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់បាននៅឡើយ។ […]
អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមសំណេះសំណាល និងពិនិត្យការធ្វើតេស្ត(Rapid Test) រកមេរោគ កូវីដ-១៩ ដល់នាយទាហាន នាយទាហានរងនិងពលទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញ ចូលរួម សំណេះសំណាល និងពិនិត្យការធ្វើតេស្ដ(Rapid Test) យកសំណាករកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន១៦០នាក់នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានអោយដឹងថា ការធ្វើតេស្តរហស័យកសំណាកដល់នាយទាហាននាយទាហានរង និងពលទាហានចំនួន១៦០ នាក់ដែលក្នុងនោះមកពីប្រតិបត្តិការសឹករងស្រុកបរិបូណ៌, កងវរៈសេនាតូចលេខ១ និងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ មានមតិសំណេះសំណាលក្នុងឪកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩មិនត្រឹមតែចំពោះនាយទាហាន នាយទាហានរង និងពលទាហាននោះទេ គឺយើងជម្រុញ ឲ្យធ្វើ គ្រប់អង្គភាពទាំងអស់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ ដោយឡែកប្រជាពលរដ្ឋ ដែលពួកគាត់ មាន មន្ទិលសង្ស័យ ឬមានអាការៈថាមានរោគសញ្ញានឹងមេរោគកូវីដ-១៩ ពួកគាត់អាចរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬក៏ទៅធ្វើតេស្ដនៅមន្ទីរពេទ្យខេត្ត។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា ការធ្វើតេស្ដនេះគឺជាការរួមចំណែកមួយដ៏ធំព្រោះអាចជម្រះមន្ទិលសង្ស័យ និងការពារខ្លួនឯងផង ព្រមទាំងបានចូលរួមការទប់ស្កាត់ជំងឺរីករាលដាលនៃកូវីដ-១៩ ទៅកាន់អ្នកដទៃ ជាពិសេសដើម្បីកាត់ផ្ដាច់ការចម្លងទៅកន្លែងផ្សេងៗទៀត។ ជាយន្តការឆ្លើយតបការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះឯកឧត្តម ស៊ុន […]
Panasonic បញ្ជាក់ថា ត្រូវការរោងចក្រ ៤បន្ថែមទៀតទើបផលិតអាគុយរថយន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Panasonic កំពុងត្រៀមសាងសង់រោងចក្រផលិតអាគុយអគ្គិសនីចំនួន ៤បន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតាមផែនការបង្កើនសមត្ថភាពអាគុយប្រចាំឆ្នាំសម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីនៅឆ្នាំ២០៣១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ Panasonic គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ Tesla។ តាមរយៈការអត្ថាធិប្បាយពីប្រធានផ្នែកផលិតថាមពលរបស់ក្រុមហ៊ុន Panasonic លោក Shoichiro Watanabe នេះគឺជាលើកទី១ ហើយដែលក្រុមហ៊ុនត្រូវការរោងចក្របន្ថែមទៀតដែលត្រូវបានគេប៉ាន់ប្រមាណថាទំនងជាមកពីតម្រូវការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla កើនឡើងខ្ពស់ផងដែរ។