ព័ត៌មាន

អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមសំណេះសំណាល និងពិនិត្យការធ្វើតេស្ត(Rapid Test) រកមេរោគ កូវីដ-១៩ ដល់នាយទាហាន នាយទាហានរងនិងពលទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញ ចូលរួម សំណេះសំណាល និងពិនិត្យការធ្វើតេស្ដ(Rapid Test) យកសំណាក​រកមេរោគ​កូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន​១៦០​នាក់​នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានអោយដឹងថា ការធ្វើតេស្តរហស័យកសំណាកដល់នាយទាហាននាយទាហានរង និងពលទាហានចំនួន១៦០ នាក់ដែលក្នុងនោះមកពីប្រតិបត្តិការសឹករងស្រុកបរិបូណ៌, កងវរៈសេនាតូចលេខ១ និងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
មានមតិសំណេះសំណាលក្នុងឪកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩មិនត្រឹមតែចំពោះនាយទាហាន នាយទាហានរង និងពលទាហាននោះទេ គឺយើងជម្រុញ ឲ្យធ្វើ គ្រប់អង្គភាពទាំងអស់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ ដោយឡែកប្រជាពលរដ្ឋ ដែលពួកគាត់ មាន មន្ទិលសង្ស័យ ឬមានអាការៈថាមានរោគសញ្ញានឹងមេរោគកូវីដ-១៩ ពួកគាត់អាចរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬក៏ទៅធ្វើតេស្ដនៅមន្ទីរពេទ្យខេត្ត។
ឯកឧត្តម បានថ្លែងបញ្ជាក់ថា ការធ្វើតេស្ដនេះគឺជាការរួមចំណែកមួយដ៏ធំព្រោះអាចជម្រះមន្ទិលសង្ស័យ និងការពារខ្លួនឯងផង ព្រមទាំងបានចូលរួមការទប់ស្កាត់ជំងឺរីករាលដាលនៃកូវីដ-១៩ ទៅកាន់អ្នកដទៃ ជាពិសេសដើម្បីកាត់ផ្ដាច់ការចម្លងទៅកន្លែងផ្សេងៗទៀត។
ជាយន្តការឆ្លើយតបការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានអំពាវនាវដល់នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការការពារឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់វិធានការក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារនិង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
adm

Leave a Reply

Your email address will not be published. Required fields are marked *