ព័ត៌មានអន្តរជាតិ

២០ឆ្នាំ ការផលិតប្លាស្ទិកកើនដល់៤៦០លានតោន រុញផែនដីឲ្យកាន់តែក្តៅ

ការផលិតប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដល់ ៤៦០លានតោន ហើយកំពុងស្ថិតនៅលើផ្លូវកើនឡើងរហូតដល់បីដងក្នុងរយៈពេល ៤ទសវត្សរ៍ខាងមុខ។

 

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា ប្លាស្ទិកចំនួន ៤៦០លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយការរួមចំណែករបស់វា គឺការធ្វើឱ្យកំដៅផែនដីអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៦០។

 

ឆ្លើយតបនឹងបញ្ហាធ្ងន់ធ្ងរនេះ អ្នកតំណាងមកពីប្រទេសចំនួន១៧៥ នៅថ្ងៃអង្គារទី២៣ ខែមេសា បានចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ស្តីអំពីសន្ធិសញ្ញាពិភពលោកដែលបានស្នើឡើងដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ដែលត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ចាប់ពីកំពូលភ្នំរហូតដល់បាតមហាសមុទ្រ។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

adm

Leave a Reply

Your email address will not be published. Required fields are marked *