មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់ស្រែ។
គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ក៏អាចលក់បានក្នុងតម្លៃខ្ពស់។
កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។