ខេត្តកំពង់ឆ្នាំង ៖ ម្តាយកំពុងតាមស្វែងរកកូនប្រុសម្នាក់ដែលកំពុងបាត់ខ្លួន ក្រោយពីបានសុំគាត់ទៅមើលគេលេងបាល់តែមួយភ្លែត តែមិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារ បងប្អូន ជាពិសេសម្តាយ មានក្តីបារម្ភជាខ្លាំងរហូតសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយតាមរក ។ ហេតុការណ៍បាត់ខ្លួន គឺមានរយៈពេល៣ថ្ងៃមកហើយ គិតចាប់តាំងពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ មិថុនា នេះ ស្ថិតនៅចំណុចផ្ទះក្នុងភូមិស្វាយក្រោម ឃុំសដែស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយគ្មានដំណឹងវិញទាល់តែសោះ ។ បុរសដែលកំពុងបាត់ខ្លួនមានឈ្មោះសុខ គ្រីយ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ។ តាមប្រភពស្ត្រីជាម្តាយឈ្មោះយ៉ា ស៊ីណាត អាយុ៥៧ឆ្នាំ បានឱ្យដឹងដែរថា នៅវេលាម៉ោងខាងលើ កូនប្រុសគ្រីយ៉ា បានសុំខ្ញុំទៅមើលគេលេងបាល់នៅឯសាលាលេខប្រាំមួយភ្លែត ដោយ ជិះម៉ូតូម៉ាកអាយខន តែគាត់មិនបានចាំស្លាកលេខម៉ូតូទេ ។ មុនកូនប្រុសចេញទៅនោះ គឺបានរៀបចំរបស់របរទុកដាក់ក្នុងផ្ទះ និងបានដាំបាយទុកឱ្យម្តាយដូចរាល់ដង ដោយគ្មានអ្វីឱ្យប្លែកគួរឱ្យចាប់អារម្មណ៍នោះទេ ។ ប៉ុន្តែតាំងពីសុំគាត់រហូតយប់ គឺមិនឃើញកូនប្រុសត្រឡប់មកផ្ទះវិញ ។ ម្តាយបន្តថា កូនប្រុសគាត់មានស្មារតីមិនសូវជាល្អដែរ ព្រោះឧហ្សាហ៍វង្វេងវង្វាន់ ហើយក៏ក៏កំពុងលេបថ្នាំជារៀងរាល់ថ្ងៃ ។ ចាំរយៈពេលអស់១ថ្ងៃ១យប់នៅតែគ្មានដំណឹង ដោយការបារម្ភពីសុវត្ថិភាពកូនប្រុសខ្លាំង នៅព្រឹកថ្ងៃទី២៨ មិថុនា […]
ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម សេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សា ពិសេសសម្រាប់សិស្សគថ្លង់ និងពិកាភ្នែក សំដៅឈានទៅបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ការរៀបចំកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសសម្រាប់សិស្សគថ្លង់ និងពិការភ្នែក នាខេត្តកែប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ព្រមទាំងរៀបចំកម្មវិធីសិក្សាលម្អិតឱ្យសង្គតិភាពពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យវិទ្យាល័យអប់រំពិសេសទាំង៥អនុវត្ត។ ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានសាលាអប់រំពិសេសបែបនេះ គឺមានទីតាំងស្ថិតនៅរាជធានីខេត្ត តាមទីតាំងផ្សេងៗគ្នា ដូចជា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ជាដើម។
(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេចយកទីតាំងមួយកន្លែងសម្រាប់សាងសង់ប៉ាឆា ទុកបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីមានករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់។ លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ទីតាំងដែលអាជ្ញាធរសម្រេចយកសាងសង់ធ្វើជាឈាបនដ្ឋាន (ប៉ាឆា) ទុកបូជាសពអ្នកកើតកូវីដ-១៩ខាងលើនេះ ជាទីតាំងព្រៃរបស់សហគមន៍ឋិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលមានចម្ងាយពីភូមិដំណាក់កីប្រមាណជា ៣គីឡូម៉ែត្រ។ ដីនេះដែរសហគមន៍វាស់ទុកឲ្យ ៥០ម៉ែត្របួនជ្រុង ទីធ្លាធំទូលាយសមល្មម។ លោកបន្តថា ការសាងសង់ប៉ាឆានេះដែរ ដោយសារតែនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន មិនមានទីតាំងសមរម្យ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩ ព្រោះនៅតាមវត្តអារាមនានា ត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃរារាំង មិនអនុញាតិឲ្យយកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជានៅក្នុងវត្ត។ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងដែរថា ការណ៍ដែលអាជ្ញាធរសម្រេចជ្រើសយកទីតាំងខាងលើ ធ្វើជាឈាបនដ្ឋានទុកបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩នេះ គឺជាភូមិសាស្រ្តទីតាំងមួយដ៏សមរម្យ ហើយស្ថិតនៅក្នុងព្រៃដាច់ស្រយាលពីភូមិ របស់ប្រជាពលរដ្ឋ ដែលមិនបង្កផលប៉ះពាល់ផ្នែកបរិស្ថាននោះឡើយ និងមានគម្រោងសាងសង់កន្លែងបូជាសពតែមួយប៉ុណ្ណោះ។ នៅថ្ងៃស្អែកទី៦ ខែឧសភា ឆ្នាំ២០២១ នឹងរៀបចំធ្វើពិធីក្រុងពាលីបើកការសាងសង់ផងដែរ៕