ព័ត៌មាន

ក្រុមហ៊ុនលក់ទំនិញអនឡាយយក្សអាមេរិក Amazon បានប្រកាសពីការនាំយកមុខងារ AI ថ្មីបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកលក់ទំនិញលើ Platform របស់ខ្លួន ក្នុងការបង្កើតទំព័រផលិតផលបានយ៉ាងងាយស្រួល និងមិនចំណាយពេលវេលាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge។

អ្នកលក់នៅលើ Amazon ឆាប់ៗនេះនឹងអាចបង្កើត Page ផលិតផលរបស់ខ្លួនលើ Amazon បានយ៉ាងងាយ ដោយគ្រាន់តែ Copy និង Page Link ផលិតរបស់ខ្លួនជាការស្រេច។ លោកស្រី Mary Beth Westmoreland អនុប្រធានក្រុមហ៊ុន Amazon បានបង្ហោះថាយ៉ាងដូច្នេះថា «ក្រុមហ៊ុន Amazon កំពុងបញ្ចេញមុខងារ AI ជំនាន់ថ្មី ដែលយកព័ត៌មានពីគេហទំព័រនានារបស់អ្នកលក់ ហើយបន្ទាប់មកបង្កើត Page ផលិតផលលើ Amazon តែម្តង សម្រាប់ទំនិញដែលដាក់លក់ ជាមួយនឹងការពិពណ៌នា និងរូបភាពជាលាយលក្ខណ៍អក្សរ។ គោលដៅនៃមុខងារនេះ គឺដើម្បីជួយអ្នកលក់កាត់បន្ថយពេលវេលា និងងាយស្រួលនាំយកផលិតផលពីគេហទំព័រផ្សេងទៅកាន់ Amazon»។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *