ព័ត៌មាន

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ ការសិក្សា គឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែក ទាល់តែរៀបចំពីថ្ងៃនេះ

ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចចំពោះមាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យផុតពីភាពក្រីក្រដោយប្រសិទ្ធភាពផងដែរ ដូចពាក្យស្លោកបរទេសមួយបានពោលថា ការសិក្សា គឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ ។

 

នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ស្នោរ-ឃ្លៃ ស្ថិតក្នុងឃុំកំពង់ថ្ម និងសាលាបឋមសិក្សាបន្ទាយយោមរាជ ក្នុងឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។

 

លោកជំទាវបណ្ឌិត ជា សិរី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុកទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភានីតិកាលទី ៧ និងលោកជំទាវ ខៀវ ស៊ីណា ជូនលោក-លោកស្រី លោកគ្រូ-អ្នកគ្រូ និងក្មួយៗទាំងអស់ ព្រមទាំងក្រុមការងារថ្នាក់មូលដ្ឋាន និងក្រុមការងារធនាគារជាតិ ។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *