- (តាកែវ)៖ រថយន្ដដឹកកម្មកររោចក្រមួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ ពេលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងភូមិបណ្ដាលឲ្យកម្មកររងរបួសកម្មករធ្ងន់ និងស្រាលជាង៨០នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ភួង ឈីម អភិបាលស្រុកបាទីប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករជាង ៨០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និង៦នាក់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្តខេត្តតាកែវ ហើយអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
បើតាមលោកអភិបាលស្រុក គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីផ្លូវខ្នងប្រឡាយរអិល ហើយក្រោយពីកើតហេតុរួច អ្នកបើករបានរត់គេចខ្លួនបាត់៕