ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ចាប់បាន លំដាប់លេខរៀងទី១ នៅលើសន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមា ជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ជាលទ្ធផលនៃការចាប់លំដាប់លេខរៀងឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា ចាប់បានលំដាប់លេខរៀងទី១ , គណបក្សឆន្ទៈខ្មែរ លេខរៀងទី២ , គណបក្សហ៊្វុនស៊ិនប៉ិច លេខរផងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤