ព័ត៌មាន

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ៖ សមិទ្ធផលថ្មីនៃចំណងដៃមិត្តភាពកម្ពុជា-ជប៉ុន

សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាងប្រព្រឹត្តិកម្មនៃប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលថ្មីនៃចំណងដៃចេញពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

 

ក្នុងឱកាសនេះ តំណាងឱ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជាថវិកា សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការកសាងផែនការមេដើម្បីគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង។

 

«នេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរការចូលរួមគាំទ្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមុំាបន្ថែមទៀត»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *