ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកងរាជអាវុធហត្បញ្ជូនខ្លួនកូនធម៌ចិត្តចោរលួចប្រាក់ម៉ែធម៌ជិត៤មុឺនដុល្លារទៅកាន់តុលាការ

ភ្នំពេញ ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបំពាក់ខ្នោះដៃជូនដំណើរទៅកាន់តុលាការនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយជាប់ពាក់ព័ន្ធនឹងករណីលួចលុយម៉ែធម៌ជាង៣មុឺនដុល្លារដែលទើបបើកចេញពីធនាគារ។ 

    ជនសង្ស័យទី១-ឈ្មោះ រៀម សុខា រស់នៅវត្តស្ទឹងមានជ័យ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់ចំនួន២១ .០០០ដុល្លារជារបស់ជនរងគ្រោះ ។

ជនសង្ស័យទី២-ឈ្មោះ ហោ សំអុល ភេទប្រុស ជាក្មួយរបស់រៀម សុខា ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានប្រាក់ចំនួន ១៥.៧៥០ដុល្លារ ជារបស់ជនរងគ្រោះ ។ 

    ពាក់ព័ន្ធករណីលួចប្រាក់ខាងលើនេះបើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុក សាខន ភេទស្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ រៀម សុខា និងឈ្មោះ ហោ សំអុល បានលួចប្រាក់របស់ខ្លួនចំនួន៣៦. ៧៥០ដុល្លារ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះរៀម សុខា នៅផ្ទះកើតហេតុតែម្ដង ហើយដកហូតលុយបានចំនួន២១.០០០ដុល្លារ។ 

     យោងតាមចម្លើយសារភាពរបស់ឈ្មោះរៀម សុខា សមត្ថកិច្ចបានបន្តទៅចាប់ខ្លួនឈ្មោះ ហោ សំអុល នៅភូមិឈ្នះជ័យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហើយដកហូតលុយមកវិញចំនួន១៥.៧៥០ ដុល្លារ ។

     ទាក់ទិននឹងអំពើលួចប្រាក់ម៉ែធម៌ខាងលើ ឈ្មោះ រៀម សុខា បានឆ្លើយសារភាពថា ខ្លួនបានស្គាល់លោកស្រី អ៊ុក សាខន និងប្ដីដែលរស់នៅប្រទេសបារាំងក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួននៅជាសង្ឃ ហើយក៏បានរាប់អានគ្នាជាកូនធម៌ ម៉ែធម៌រហូតមក ហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ម៉ែធម៌បានប្រើខ្លួនឱ្យទៅបើកលុយពីធនាគារចំនួន ៣៦.៧៥០ដុល្លារដែលផ្ញើពីបរទេសមកឱ្យ។  

    ពេលមកដល់ផ្ទះក៏រាប់លុយជាមួយម៉ែធម៌ទុកដាក់រួចក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺយកកាតវ៉ាក់សាំង  ហើយខ្លួនចាក់សោទ្វារមុខ មិនចាក់សោទ្វារក្រោយទេ  ហើយក្នុងពេលរាប់លុយនោះខ្លួនបានថតរូបភាពកន្លែងទុកលុយ បន្ទប់ និងផ្លូវចូលខាងក្រោយផ្ញើឱ្យឈ្មោះ ហោ សំអុល ដើម្បីចូលលួច ។ លុះដល់ពេលល្ងាចត្រឡប់មកវិញ ឈ្មោះហោ សំអុល បានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ ។ បន្ទាប់មកខ្លួនបានទៅជួបហោ សំអុល ដកយកប្រាក់២១.០០០ដុល្លារ នៅសល់ប៉ុន្មានប្រគល់ឱ្យហោ សំអុល ហើយក៏បែកផ្លូវគ្នាទៅ លុះដល់ថ្ងៃទី១៨ ខែមិថុនា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *