នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ […]
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន ស្នាក់នៅធ្វើការងារដោយខុសច្បាប់។ នេះបើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។ សូមជំរាបជូនថា ជនបរទេសទាំង ១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ […]
បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង០៥នាទី នៅចំណុចបរិវេណស្ថានីយ៍រថភ្លើង ស្ថិតក្នុងក្រុមទី១៧ ភូមិទួលតាឯក សង្កាត់សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ។ ភ្លាមៗក្រោមបទបញ្ជានិងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ០៨គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ០៣គ្រឿង រថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ ស្រុកថ្មគោល និងស្រុករតនមណ្ឌល ចំនួន០៥គ្រឿងថែមទៀត និងដោយបានការសហការណ៍ពីកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថានភាពទីកន្លែងកើតហេតុមានផ្លូវតូចចង្អៀតហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧប សគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្គ្រោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅដល់ទីកន្លែងកើតហេតុ ។ លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំផ្ទាល់ពីលោកស្នងការកិច្ចប្រតិបត្តិការរបស់នគរបាលរយៈពេលប្រមាណជាង១ម៉ោង ទើបស្ថានភាពអគ្គិភ័យបានថមថយ និងរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកបាញ់ពន្លត់ ចំនួន១០រថយន្ត។ លោកវរសេនីយ៍ឯក ឆាង […]