ព័ត៌មាន

កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ 

របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

 

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

 

សូមបញ្ជាក់ថា៖ ការពិនិត្យជាសកលតាមកាលកំណត់ (UPR ) មានគោលបំណងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសនានាប្រសើរឡើង និងបង្កើតឡើងដើម្បីផ្តល់ការគាំទ្រពង្រីកវិសាលភាពនៃការលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលានៅថ្នាក់មូលដ្ឋាន ។

adm

Leave a Reply

Your email address will not be published. Required fields are marked *