ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មុខវិជ្ជាអប់រំកាយបែបថ្មីអាចជួយឲ្យសិស្សអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព 

មុខវិជ្ជាអប់រំកាយបែបថ្មី កីឡាដើម្បីទាំងអស់គ្នា ដែលចងក្រងរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមផ្សព្វផ្សាយជាជំហ៊ានៗ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្នុងខណ្ឌគោលដៅចំនួន ៥មានដូចជា៖ ខណ្ឌខណ្ឌច្បារអំពៅ ដង្កោ ទួលគោក ចំការមន និងមានជ័យ និងខេត្តគោលដៅចំនួន២ដូចជាខេត្តស្វាយរៀង និងខេត្តបាត់ដំបង ។

 

មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានចាប់ផ្តើមអនុវត្តគម្រោងផ្សព្វផ្សាយក្នុងឆ្នាំ២០១៩ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ហើយ ការផ្សព្វផ្សាយនេះ គឺបានផ្តោតសំខាន់តែលើការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូចាប់ពីថ្នាក់បឋមទៅដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់បឋមសិក្សាមាន៧មុខវិជ្ជា និងថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យមានបណ្តុំ៧មុខវិជ្ជារង ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *