ព័ត៌មានអន្តរជាតិ

ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួន ២ ត្រូវបានបិទ ដោយសារសង្គ្រាមក្បែរព្រំដែនមីយ៉ាន់ម៉ា

ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានបិទផ្លូវយុទ្ធសាស្ដ្រចំនួន ២ ដែលជាផ្លូវនាំចេញទំនិញទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន។ ការណ៍នេះបានរារាំងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជះឥទ្ធិពលដល់ការប្ដូរប្រាក់បរទេសផងដែរ។

 

ការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ កំពុងធ្វើឱ្យមានការកើនឡើងនូវតម្លៃទំនិញលើទីផ្សារ និងរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ក្នុងការបញ្ជូនកម្លាំងបន្ថែម ដើម្បីដោះស្រាយការវាយលុកនេះ។

ប្រជាជនដែលរស់នៅក្បែរតំបន់ជម្លោះបានលើកឡើងថា តម្លៃអង្ករបានកើនដល់ ៩០ដុល្លារក្នុងមួយបាវ ខណៈដែលតម្លៃមុនពេលមានជម្លោះ គឺនៅត្រឹម ៧៥ដុល្លារតែប៉ុណ្ណោះ។ ប្រសិនបើជម្លោះនៅតែបន្ដ ប្រជាជននឹងពុំអាចផ្គត់ផ្គង់ជីវភាពរស់នៅបានឡើយ។ ប្រភព៖ CNA

adm

Leave a Reply

Your email address will not be published. Required fields are marked *