ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយដាក់ចេញនូវចំណុចអាទិភាពចំនួន ៦ ក្នុងនោះមានការធ្វើកំណែទម្រង់មុខងារសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពមនុស្ស គុណភាពស្ថាប័ន និងការបន្តបណ្ដុះបណ្ដាល។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺសមស្របតាមពេលវេលា និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់ និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជូនមេធាវី និស្សិត ជំនួយការ និងអ្នកហាត់ការចំនួន ៣០៣នាក់។
១១ វិច្ឆិកា ២០២៣