ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ហាងមាសភាគច្រើន រងផលប៉ះពាល់ខ្លះទៅលើទុនវិនិយោគ ដោយសារការលក់ចេញធ្លាក់ចុះ!

សេដ្ឋកិច្ចអ្នកស្រាវជ្រាវ៖ មាសកំពុងចុះថ្លៃតែគប្បីកុំទាន់ទិញពេលនេះ ព្រោះនៅបន្តចុះទៀត មានសាធារណជនជាច្រើនសួរថា បើតម្លៃមាសធ្លាក់ចុះបែបនេះ គួរទិញទុកលក់ចំណេញពេលក្រោយដែរទេ? លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានឆ្លើយនឹងសំណួរនេះថា« សម្រាប់ខ្ញុំ គិតថា មិនគួរទាន់ទិញទេ គឺមូលហេតុមាសនៅបន្តចុះថែមទៀត ដោយខ្ញុំមិនទាន់មើលឃើញមានចំណុចណាមួយ បញ្ជាក់ថា វាបញ្ចប់ការធ្លាក់ចុះថ្លៃនៅឡើយទេ»។ ហេតុផលនៃការបន្តធ្លាក់ចុះថ្លៃមាសនេះ លោក ឡុង សំណាង បានពន្យល់ទៀតថា គឺពាក់ព័ន្ធនឹងគោលនយោបាយ ដូចជាធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានដំឡើងថ្លៃអត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន កាត់បន្ថយអតិផរណាដែលកំពុងកើនឡើងក្នុងប្រទេស ឬផលវិជ្ជមានមួយចំនួន ដែលធ្វើឱ្យលុយដុល្លារឡើងថ្លៃ បួករួមទាំងអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក នៅក្នុងខែមុនក៏មានស្ថានភាពល្អ ដូច្នេះជាកត្តារុញច្រានឱ្យតម្លៃមាសបន្តធ្លាក់ចុះថ្លៃបន្តិចទៀត។ លើសពីនេះទៀត ក៏អាចបណ្តាលមកពីការបញ្ចេញមាសលក់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ អ្នកស្រាវជ្រាវ និងតាមដានទីផ្សារមាសរូបនេះ បានណែនាំថា បងប្អូនអាចរង់ចាំទិញពេលមាសធ្លាក់ចុះតម្លៃដល់ ១,៨០០ ដុល្លារ ទៅ ១,៩០០ដុល្លារ ក្នុងមួយតម្លឹង អាចនឹងទុកលក់បានចំណេញច្រើន។ ដូចគ្នានេះដែរ ម្ចាស់ហាងមាសពេជ្រ ទី មង្គល បានផ្តល់ជាទស្សនថា សម្រាប់បងប្អូនដែលចង់ចំណេញលឿនពីការជួញដូរមាស […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ឃាត់ខ្លួនបុរស់ចិត្តសឿងម្នាក់ ចូលទៅសុំបារីជក់ បែកគំនិតលួចយកម៉ូតូទៅបាត់ស្រមោល

ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលួចម៉ូតូមួយគ្រឿងបានសម្រេច រួចយកទៅលក់បានតម្លៃ១៥ម៉ឺនរៀល ហើយត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ យ៉ាវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះ កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១០ ខែកកក្កដា ឆ្នាំ២០២២ បានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម របស់ឈ្មោះ ណាត ស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈពេលជនសង្ស័យរូបនេះបានចូលទៅសុំបារីពីម្ចាស់ម៉ូតូដែលនៅក្នុងបន្ទប់ដើម្បីជក់ លុះពេលចេញមកវិញក៏ឃើញម៉ូតូជនរងគ្រោះនៅជិតឡធ្យូងនោះ ជនសង្ស័យក៏លួចយកទៅ ក្រោយមកត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។ លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួចយកម៉ូតូអាខ្មៅ (ជនរងគ្រោះឈ្មោះណាត ស៊ីណា) នោះមែន ក្រោយពីលួចបាន រូបគេជិះទៅអគារថ្មី […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

អគ្គនាយកដ្ឋានពន្ធដារ ៖ម្ចាស់អចលនទ្រព្យមិនបង់ពន្ធមុនថ្ងៃ៣០កញ្ញា នឹងទទួលទោសតាមច្បាប់

អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសពីការប្រមូលពន្ធលើដីធ្លី និងអចលនទ្រព្យ សម្រាប់ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុននេះ ជាថ្ងៃផុតកំណត់។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារបាន អះអាងថា ចំពោះម្ចាស់ដីធ្លី ឬអចលនទ្រព្យណាដែលខកខានបង់ពន្ធទាន់ពេលវេលាដែលបានកំណត់នេះ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ឱ្យប្រកាសបង់ពន្ធលើដីធ្លីដែលបានប្រើប្រាស់ និងអចលនទ្រព្យ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា។ ការអំពាវនាវបែបនេះ ដោយសារតែប្រភពដដែលបានបញ្ជាក់ថា មកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញនូវកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយទេ។ លើហេតុនេះអគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវទៀតថា ដើម្បីការពារកឱ្យមានការកកស្ទះ និងការប្រជ្រៀតគ្នាមកបង់ពន្ធនៅជិតថ្ងៃផុតកំណត់ ដែលអាចបង្កជាបាតុភាពអសកម្មដោយប្រការណាមួយនោះ ម្ចាស់អចលនទ្រព្យទាំងអស់សូមប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីមិនបានប្រើប្រាស់របស់ខ្លួនសម្រាប់ឆ្នាំ២០២២ ឱ្យបានឆាប់បំផុត ចៀសវាងការខកខាន ដែលត្រូវប្រឈមនឹងផ្លូវច្បាប់។ ចំពោះការបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ម្ចាស់អចលនទ្រព្យអាចតាមសាខាពន្ធដារដែលអចលនទ្រព្យស្ថិតនៅ ឬតាមរយៈធនាគារ និងអាចបង់បានតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែរ។ អគ្គនាយកដ្ឋានពន្ធដារធ្លាប់បានកំណត់ថា សម្រាប់អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ និងការអនុគ្រោះពន្ធមានដូចជា ដីធ្លីធ្វើកសិកម្ម ដែលកំពុងបង្កបង្កើនផល, អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ឬដីធ្លីដែលរដ្ឋាភិបាលដែលជួលឱ្យក្រុមហ៊ុនឯកជនសម្រាប់ធ្វើអាជីវកម្ម និងសំណង់ដែលកំពុងសាងសង់បានតិចជាង៨០ភាគរយ។ នៅមានអចលនទ្រព្យមួយចំនួនទៀតដូចជា អចលនទ្រព្យកម្មសិទ្ធិរបស់បេសកកម្មការទូត អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលជាដើម។ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បុរសម្នាក់ស្គាល់គ្នាជាមួយកំពូលចោររូបស្រស់នៅកន្លែងហាត់ប្រាណនាងមានល្បិចខ្ពស់លួចយកអាខោន ABA ដកលុយអស់ជាង៣០០ដុល្លារ

ភ្នំពេញ ៖ យោងតាមអាខោនហ្វេសបុកឈ្មោះ ស្រ៊ុន ចន្ធា បានសរសេរបង្ហោះតាមបណ្តាញហ្វេសបុក ពាក់ព័ន្ធករណីចោរស្រីស្រស់ស្អាតម្នាក់ ដែលប្រើល្បិចខ្ពស់ដោយស្គាល់គ្នា នៅក្លឹបហាត់ប្រាណមិញ ហួរ មួយរយៈខ្លី ស្រាប់តែលួចលុយតាមអាខោន ABA អស់ជាង៣០០ដុល្លារ ខណ:ចោរស្រីរូបស្រស់ខាងលើ បានតាមឃ្លាំមើលជនរងគ្រោះ ពេលចូលទៅគិតលុយតាម Scan QR ដោយលួចទូរស័ព្ទដកលុយតាមតាមកុង ABA ខណ:ពេលដែលជនរងគ្រោះ រវល់ហាត់ប្រាណ និងចូលស្ទឹម ហើយទុកទូរស័ព្ទនៅលើតុក្បែរជនសង្ស័យ។ ដែលករណីខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្លិបហាត់ប្រាណមិញហួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះក្រុមការងារយើង បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅជនរងគ្រោះ ដោយជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ពិតជាមានករណីនេះពិតប្រាកដមែន ដោយរូបគាត់បានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះនិច អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅម្តុំចំការដូង សង្កាត់ដង្កោខណ្ឌដង្កោ ហើយករណីនេះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ រួចរាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យ ដែលប្រើល្បិចខ្ពស់ខាងលើនេះ៕  

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

មួយពាន់សំណាងបុរសពីរនាក់ប្ដីប្រពន្ធទុកម៉ូតូនៅជាន់ក្រោមត្រូវចោរលួចសែងរំលងរបងបាត់ដឹងពីពេណាលុះព្រឹកឡើងទើបដឹងតាមស្វែងរកក៏ប្រទះឃើញចោរជិះទៅទិញបាយ លុះម្ចាស់ឃើញស្រែក ផ្អើលអ្នកភូមិឡោមព័ទ្ធចាប់

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរួចសែងលើករំលងរបងផ្ទះជួលមួយកន្លែង បន្ទាប់មកបានជិះទៅឈប់នៅមុខហាងបាយមួយកន្លែង ដើម្បីទិញបាយហូប។ក្រោយមកត្រូវបានម្ចាស់ម៉ូតូប្រទះឃើញក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយឡោមព័ទ្ធ និងចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវម្ចាស់ម៉ូតូ និងអ្នកភូមិចាប់ខ្លួនបាននោះឈ្មោះ គីម តឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ នៅភូមិសាស្ត្រសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។សព្វថ្ងៃស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិប៉ឺស២ ឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយឡែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។ រីឯស្ត្រីដែលជាម្ចាស់ម៉ូតូឈ្មោះ ថុន ស្រីលីន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ យឹម យ៉ាន់ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បុរសម្នាក់ត្រូវជាបងថ្លៃយកពូថៅ កា.ប់.ប្អូនថ្លៃស្រីស្លាប់ទំនងមកពីជំងឺសរសៃប្រសាទកម្រើក

ក្រចេះ ÷ នារីម្នាក់បានស្លា.ប់ ដោយសារបងថ្លៃខ្លួនឯង កា.ប់នឹងពូ.ថៅ ចំពីក្រោយកញ្ចឹងក កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ។ ក្រោយកើតហេតុ ជនសង្ស័យបានលោតទឹកទន្លេ ដើម្បីគេចខ្លួន តែត្រូវបានសមត្ថកិច្ចចេញទូកតាមស្ទាក់ចាប់បានភ្លាមៗ ។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ ប្រចាំកាយ មានទីលំនៅក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសម្បូណ៌ ចំណែកនារីរងគ្រោះ មានឈ្មោះទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ រស់នៅផ្ទះជាមួយ ជនសង្ស័យ ។ កន្លងមក ជនសង្ស័យធ្លាប់កើតជំងឺសរសៃប្រសាទ ប្រចាំកាយ ប៉ុន្តែមិនធ្លាប់ប្រព្រឹត្តអំពើឃោរ.ឃៅអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ស្រាប់តែនៅថ្ងៃកើតហេតុ មិនដឹងមូលហេតុអ្វី បានជាជនសង្ស័យ ទាញពូ.ថៅ កា.ប់ទៅលើប្អូនថ្លៃស្រី របស់ខ្លួន ដែលកំពុងអង្គុយលែង នៅក្រោមផ្ទះ ចំកញ្ចឹងក ខាងក្រោយ បណ្តាលអោយស្លាប់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បន្ទាប់ពីអត្រាឆ្លងកម្រិតសូន្យជាង៥០ថ្ងៃ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ប្រទេសរបស់យើងចាប់ផ្ដើមមានកូវីដ ១៩សារជាថ្មី បន្ទាប់ពីអាក់ខានរយៈពេល ៥២ថ្ងៃកន្លងទៅ ហើយដែលថ្ងៃទី៥៣នេះ យើងបានចាប់ផ្ដើមមានកូវីដ១៩ មានទាំងអ្នក នៅក្នុងប្រទេស អ្នកធ្វើវិញ្ញាបនបត្រសម្រាប់ចេញទៅក្រៅប្រទេស និងអ្នកដែលមកពី ក្រៅប្រទេស ដែលមានការពិនិត្យតាមរយៈ ម៉ាស៊ីនធំ PCR និងតាមរយៈការធ្វើតេស្តរហ័ស។ ក្នុងសារបន្ទាន់ជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងថ្ងៃនេះ យើងបានសង្កេតឃើញអំពីការចាប់ផ្ដើមឆ្លងឡើងវិញនូវកូវីដ១៩ ដែលនៅក្នុងនោះយើងបានរកឃើញអ្នកដែលឆ្លងក្នុងសហគមន៍ តាមរយៈនៃការធ្វើតេស្ត PCRមួយចំនួន ទៅលើអ្នកធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពៅក្រៅប្រទេស ចូមមកក្នុងប្រទេសវិញ។ សម្ដេចតេជោបន្តថា នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលយើងបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើវិញ្ញាបនប័ត្រសម្រាប់ការចេញទៅក្រៅប្រទេស។ ទន្ទឹមនេះ សម្ដេចតេជោក៏បានទទួលព័ត៌មានថា នៅតាមទីកន្លែងមួយចំនួន ក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ១៩ វាចាប់ផ្ដើមឡើងវិញ ទោះបីជាក្នុងចំនួនតិចក៏ដោយចុះ ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ។ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួងយុត្តិធម៌ប្រជុំណែនាំអំពីការជំរុញនីតិវិធីដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ

នារសៀល ថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ដល់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេចតេជោ បញ្ជាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរោងចក្រសហគ្រាសឱ្យបានហ្មត់ចត់ ពីការផលិតជំនួញស្របច្បាប់ ទៅជាការផលិតគ្រឿងញៀន

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបបានទាន់ពេលវេលា។ តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាស​ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ​ក្រោមវិធានបទ​«ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុងវិបត្តិសុខភាព ​និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់​ធ្ងន់ថា​«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការយុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត និង​អង្គភាពពាក់ព័ន្ធទាំងអស់​ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់​តែមាន​ប្រសិទ្ធភាពនូវតួនាទី ​និងភារកិច្ចរបស់ខ្លួនក្នុង​ ការបង្ការ ទប់ស្កាត់បង្រ្កាប ​និងដោះស្រាយ​នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន​ និងគ្រប់គ្រង ​ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ​តាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ ​និងមានប្រសិទ្ធភាពខ្ពស់ ​ដើម្បី​ទប់ស្កាត់​បាន​រាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់​ក្រសួងស្ថាប័ន អង្គភាព​មន្រ្តីអនុវត្តច្បាប់​គ្រឿង​ញៀន​ពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគី ប្រចាំនៅកម្ពុជា ខណៈដែលលោកជំទាវ បានចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។ លោកជំទាវបានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបានបម្រើទាំងទួរគី នឹងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលកំពុងតែរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយលោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ នឹងបន្តធ្វើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកជំទាវនៅទីណាទេ។ ជាការឆ្លើយតប សម្ដេចតេជោ […]