ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញ បានឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដេីម្បីចាត់ការតាមច្បាប់។ របាយការណ៍ដដែលបន្តថា មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ២៣ និង៥០នាទី នៅចំណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។ ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង ឃឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំតាលាស់ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ ដោយចបកា-ប់ បានធ្វើសកម្មភាពវា-យ ទៅលើជនរងគ្រោះឈ្មោះ ព្រំ រ៉ា ត់ ភេទប្រុស អាយុ៤២ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសូរិយា រាម ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ប ណ្តាលឱ្យរងរបួស ចំក្បាលផ្នែកខាងក្រោយ ០១ កន្លែង ចំថ្គាមខាងឆ្វេងចំនួន០១កន្លែងចំពីក្រោយខ្នង០១កន្លែងនិងស្មាទាំងសងខាង(រងរបួសមធ្យម) រួចគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ […]
ព័ត៌មានស៊ើបអង្កេត
អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ពលរដ្ឋបានសំណូមពរ សប្បរសជនសូមមេត្តាជួយជួសជុលកែលម្អ ស្ពានឈើតភ្ជាប់ពីខាងលើមកភូមិកណ្តាល
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ ស្ពានឈើតភ្ជាប់ពីខាងលើមកភូមិកណ្តាលតាមមាត់ទន្លេដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បានអំពាវនាវដល់លោកអភិបាលខេត្ត ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តជួយដោះស្រាយសម្រួលដល់ការធ្វើដំណើរទៅមកងាយស្រួលផងខណៈផ្លូវធ្វើដំណើរឆ្លងកាត់ទំនប់បង្ហៀរទឹកត្រូវបានជំនន់ទឹកភ្លៀងហូរកួចខ្លាំងកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍ទៅមកបានឡើយ ។ ប្រជាពលរដ្ឋនៅតាមមាត់ទន្លេក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក៍ដូចជាអ្នកដំណើរឆ្លងកាត់ទៅមកពីតំបន់ឆ្ងាយៗបាននិយាយអោយដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា ពួកគាត់បានធ្វើដំណើរទៅមកដឹកឥវ៉ាន់មកកាន់ទីផ្សារគឺតាមផ្លូវនេះមានភាពជិត និងរហ័សជាងផ្លូវទឹក និងចំណាយថវិកាតិច ថែមទាំងចំណេញពេលវេលាទៀតផង ។ ចំណែកលោក អ៊ិន ឌិន មេភូមិកណ្តាលក៍បានអោយដឹងនៅថ្ងៃដដែលនេះថា ស្ពានដែលចាស់ទ្រុឌទ្រោមខាងលើនេះ មានប្រវែង ៨០ម៉ែត្រ និងទទឹងប្រវែងប្រមាណជា២ម៉ែត្រ សាងសង់អំពីឈើតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយបងប្អូនប្រជាពលរដ្ឋនៅភូមិកណ្តាលបានធ្វើការរៃអង្គាសគ្នាធ្វើការជួសជុលកែលម្អអោយអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរមកពីឆ្ងាយមកកាន់ទីផ្សារនៅពេលទឹកទន្លេលិច បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ទំនប់បារាំងដែលបង្ហៀរទឹកនោះទៅមកលែងរួច។ លោកមេភូមិលក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ក្រុង និងសប្បរសជនសូមមេត្តាជួយជួសជុលកែលម្អស្ពានចាស់ទ្រុឌទ្រោមនេះបានធ្វើដំណើរថ្មើរជើងទៅមកបានងាយស្រួលខណៈទំនប់បង្ហៀរទឹកខាងលើមិនអាចធ្វើដំណើរទៅមកលែងបានទៀតមានតែដើរតាមស្ពាននេះហើយដោយសារជំនន់ទឹកភ្លៀងហូរចាក់ពីខាងលើមកខាងក្រោមនាំយកកំប្លោកជាច្រើនហូរបុកផ្ទប់ និងស្ពានដែលអាចបណ្ដាលឲ្យបាក់នៅពេលខាងមុខក្រោយការជួសជុលរួច។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ កក្កដា បុរសម្នាក់បានបណ្តើរម៉ូតូឆ្លងកាត់ទំនប់បារាំងទៅភូមិកណ្តាលបណ្តាលអោយកម្លាំងខ្សែទឹកហូរគួចទាំងមនុស្ស និងម៉ូតូធ្លាក់ចូលក្នុងទឹកតែមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ គ្រាដែលម្ចាស់ជួលអ្នកបង់សំណាញ់ជួយរាវរកម៉ូតូបានមកវិញអស់ថវិការ១៥០ដុល្លារ ។ យោងតាមសារសរសេរនៅលើ Twitter របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងខណៈលោកកំពង់ជាប្រជុំនៅភ្នំពេញបានបញ្ជាឲ្យអភិបាលក្រុងកំពង់ឆ្នាំងធ្វើការចុះពិនិត្យនិងធ្វើការងារជួសជុលស្ពាននេះបន្ទាន់ជូនបងប្អូនសម្រាប់ឆ្លងកាត់ដោយសហការជាមួយសង្កាត់ផ្សារឆ្នាំង ៕
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្ដើមដំណើរការសាកល្បងជាលើកដំបូង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ មានចំនួន៥កន្លែង !
ខេត្តព្រះសីហនុ ៖ សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីឈ្នះឈ្នះ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ ត្រង់គីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទីនៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ខាងកើតច្រកចូលតំបន់ក្បាលឆាយ។ ដើម្បីជាការសាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្ដើមដំណើរការសាកល្បងជាលើកដំបូង នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២នេះម្សិលមុិញ ។ ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ខណៈដំណើរការស្ថាបនាផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះជិតនឹងបញ្ចប់នៅអំឡុង២ខែខាងមុខទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនល្បឿនលឿនក៏មានរៀបចំជាកាតអេឡិចត្រូនិកពិសេសសម្រាប់អ្នកដំណើររូបណាចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះមានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន។ អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ ៕
អន់ចង់! ជនសង្ស័យម្នាក់ឆក់ខ្សែរកបានសម្រេច ជនរងគ្រោះដេញតាមនិងស្រែកថា«ចោរៗ
រាជធានីភ្នំពេញ ៖ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវលេខ105K(ផ្លូវចូលវត្តតាំងកសាង) ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធដែលកំពុងជិះម៉ូតូតាមផ្លូវ លុះពេលឆក់បានសម្រេចហើយ បានព្យាមយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានជានរងគ្រោះដេញតាមនិងស្រែកថា«ចោរៗ»បង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវ ភ្លាមៗនោះប្រជាពលរដ្ឋដែលជាអ្នកដំណើរបានជួយដេញតាមស្ទាក់ បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ទើបចាប់បានម្នាក់រួចព្រួតគ្នាវា.យទាត់ធាក់ បណ្ដាលឲ្យជនសង្ស័យរូបនោះរងរបួសបែ.កមុខ បែ.កមាត់ និងបាក់ធ្មេញ ទ្រោមខ្លួន ចំណែកបក្សពួកម្នាក់ទៀតបានយកខ្សែកដែលឆក់បានពីជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។ ជនសង្ស័យខាងលើពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈនេះកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១កំពុងធ្វើការសាកសួរនៅឡើយ ។ ចំណែកជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធក៏ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាដែរ ហើយបានបាត់បង់ខ្សែកមាសទម្ងន់៣ជី។ អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកកើតហេតុខាងលើនោះ ខណៈដែលជនរងគ្រោះ២នាក់ប្ដីប្រពន្ធកំពុងជិះ១គ្រឿងម៉ូតូឌុបគ្នាធ្វើដំណើរតាមផ្លូវលេខ 105K(ផ្លូវចូលវត្តតាំងកសាង)នោះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JF-9323 ឌុបគ្នាដេញតាមពីក្រោយ រួចធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីជាប្រពន្ធបានសម្រេច។ តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា បន្ទាប់មកបាននាំគ្នាព្យាយាមជិះម៉ូតូគេចខ្លួន ហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាម និងស្រែកឆោឡោថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវ បន្ទាប់មកប្រជាពលរដ្ឋដែលនៅជិតនោះបានជួយដេញតាម ហើយជនសង្ស័យភ័.យពេកក៏ដួលម៉ូតូទើបចាប់បានម្នាក់ ហើយប្រជាពលរដ្ឋព្រួតវា.យម្នាក់១ដៃ១ជើង បណ្តាលឱ្យរងរបួសបែ.កមុខបែ.កមាត់ និងបា.ក់ធ្មេញទ្រោមខ្លួន ចំណែកបក្ខពួកម្នាក់ទៀតបានយកខ្សែកដែលឆក់បានពីជនរងគ្រោះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ […]
សម្តេចតេជោ ស្នើក្រុមហ៊ុនទូរស័ព្ទ ពង្រីកសេវាអ៊ិនធើណែត បម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ខណៈសម្តេចសព្វថ្ងៃ ប្រើសេវាភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប នៅឡើយ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនទូរស័ព្ទនានានៅកម្ពុជា គប្បីពង្រីកសេវាអ៊ិនធើណែតរបស់ខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៊ីនធើណែត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ព្រោះសម័យនេះគេអាចដើរលេងផងធ្វើការផងតាមរយៈអ៊ីនធើណែត។ លើសពីនេះដែរសម្តេចតេជោ បានមានប្រសាសន៍រាល់កម្មវិធីនានា សម្តេចតែងតែទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសអោយការប្រើប្រាស់ Wifi ដោយសារតែសេវា អ៊ីនធើណែត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ហើយសម្តេចក៏បានផ្តល់ជាអនុសាសន៍អោយដោះស្រាយបញ្ហានេះ ដើម្បីលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង។
ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់ពេលនេះទៅ
រាជធានីភ្នំពេញ ៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គមបានកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមរួមមាន ៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។ ចាស់ទៅមានប្រាក់ចូលនិវត្តន៍គ្រាន់ដើរលេងដូចមនុស្សចាស់នៅតាមបណ្តាប្រទេសរីកចម្រើននានា ។ ជាការចង់បានរបស់ពលរដ្ឋទូទៅ ។ បច្ចុប្បន្នអ្នកមានប្រាក់សោធននិវត្តន៍មានតែបុគ្គលិករដ្ឋប៉ុណ្ណោះ ។ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យដំណើរប្រាក់សោធនផ្នែកវិស័យឯកជន ចាប់ពេលនេះទៅ ដែលជាចំនុចមួយបង្ហាញថា ពលរដ្ឋខ្មែរនឹងមានប្រាក់សម្រាប់វ័យចាស់រៀងខ្លួន បើធ្វើការពីក្មេងនោះ ។ មកដល់ពេលនេះ កម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួម មានផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ។ គេនឹងប្រើប្រាស់ពេលវេលា៣ខែ ដើម្បីផ្សព្វផ្សាយពីយន្តការនេះ មុននឹងអនុវត្តជាផ្លូវការ ។ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀតដែលជា «ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា» និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ។ ក្រសួងបានកត់សម្គាល់ថា ជាទូទៅប្រជាជនកម្ពុជាក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាពក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា […]
ក្រុមអ្នករត់ឡាំប្រឺតាប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-កស្នើអោយក្រុមហ៊ុន Updateប្រពន្ធ័ឡើងវិញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមអ្នករត់ម៉ូតូកង់បីរាប់រយនាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានយកម៉ូតូកង់បីមកចតប្រមូលផ្តុំគ្នាពេញផ្លូវលេខ៥៧២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះ ។ ពួកគាត់បានមកប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-ក Pass App Technologies Co – Ltd ដើម្បីសុំស្នើរឲ្យក្រុមហ៊ុន ធ្វើការដំណើរការ និងApdateប្រព័ន្ធឡើងវិញ ខណ:មានភ្ញៀវប៊ុកឃីង ទៅកាន់ពួកគាត់តែappរបស់ក្រុមហ៊ុន មិនដំណើរការរយៈពេល៣ទៅ៤ថ្ងៃមកហើយ។ ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការមិនសប្បាយចិត្តជាមួយក្រុមហ៊ុន និងក្រុមអ្នករត់ម៉ូតូកង់បីដែលបានយកកង់បីរបស់ពួកគាត់ ចតពេញតែផ្លូវធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ រកផ្លូវចេញចូលពុំរួចនោះទេ។ ដោយឡែកក្រុមអ្នករត់ម៉ូតូកង់បីបានរអ៊ូរទាំថា ក្រុមហ៊ុនPass app យកភាគរយពីពួកគាត់ហើយ បែរជាបិទប្រព័ន្ធធ្វើឲ្យភ្ញៀវប៊ុកឃីងលែងចូល ធ្វើឲ្យពួកគាត់ពិបាករកលុយ ដើម្បីចិញ្ចឹមក្រពះ និងបង់ឲ្យក្រុមហ៊ុនផងដែរ៕
ក្រសួងសាធារណការ ទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ ក្នុងប្រទេស
រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឲ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះលើរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសាធារណការចេញផ្សាយ កាលពីថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា យោងតាមប្រសាសន៍ និងការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង ។ ក្រសួងសាធារណការបានគូសបញ្ជាក់ថា «សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រក ចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ ក្នុងប្រទេសដែលបានបំពេញ កាតព្វកិច្ចពន្ធ និងអាកររួចរាល់ ស្របតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករលើ រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ តាមបែបបទ និងនីតិវិធីដូចបានអនុវត្តកន្លងមកនូវទម្រង់ផ្លាកលេខ ចង្កូតស្តាំ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ ជាមួយ»។ បន្ថែមពីនេះ ក្រសួងសាធារណការ ក៏បានសង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំនេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី […]
អ្នកស្រី ទ្រី ដាណា ប្រកាស ម្ចាស់បេះដូងថ្មីលើ វេទិកាបណ្តើរគ្នាពេញមុខក្នុងចំណោម មហាជន
ភ្នំពេញ ៖ មជ្ឈដា្ឋនមហាជន មានការភ្ញាក់ផ្អើលបំផុតនៅ ពេលដែលអ្នកស្រី ទ្រី ដាណា បានប្រកាសបើកបង្ហាញមុខ ម្ចាស់បេះដូងថ្មី ដែលជាតរាភាពយន្ត មានភាពលេចធ្លោ រូបសម្បត្តិស្រស់សង្ហា។នោះគឺលោកសេង មង្គល តារាប្រុសដែលឆ្លងកាត់ជីវិត សិល្បៈច្រើនឆ្នាំនិងសាងស្នាដៃជាច្រើនរឿង។ កន្លងមកមុនបើកចម្ងល់មួយនេះ អោយគេដឹង អ្នកស្រីទ្រី ដាណា បានត្រឹមតែបង្ហាញឃ្លីបវិដេអូចុះៗ លាក់អាថ៌កំបាំងគូស្នេហ៍ពិត។តែចុងក្រោយបានការណ៍ពិត ដោយនោះគឺលោក សេង មង្គល ដែលមានឈ្មោះពិតថា ហូរ ប៉ូសេង អតីតម្ចាស់ជ័យលាភី Khmer Supermodel កាលពីច្រើនឆ្នាំមុន។ អ្នកណាក៏ស្រឡាំងកាំង ដែលតួកុនមុខកាត់ចិនហុងកុងនេះ បានអន្ទងចិត្តអ្នកស្រី ទ្រី ដាណា មេម៉ាយពូកែខាងរកស៊ី សល់លុយវាល់ម៉ឺនដុល្លារ អោយបាក់លង់ហើយចេញមុខប្រកាសលើ វេទិកាបណ្តើរគ្នាពេញមុខក្នុងចំណោម មហាជន។ ស្តែងនូវនឹងភ្នែកបែបនេះហើយ នៅតែមានមតិខ្លះមិនចង់ជឿ រហូតលើកថា ជាការទាក់ទាញ និងល្ខោនសម្តែង ដែលពិបាកនឹងវិនិច្ឆ័យ លើកលែងតែអ្នកទាំង២ រៀបការទើបបាត់ចម្ងល់។ប្រសិនបើ សេង មង្គលរៀបការមែននោះ ពិតជា សំណាងព្រោះមិនងាយ អ្នកនាង ទ្រី […]