ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្ដើមដំណើរការសាកល្បងជាលើកដំបូង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ មានចំនួន៥កន្លែង !

ខេត្តព្រះសីហនុ  ៖ សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីឈ្នះឈ្នះ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ ត្រង់គីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទីនៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

ដើម្បីជាការសាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្ដើមដំណើរការសាកល្បងជាលើកដំបូង នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២នេះម្សិលមុិញ ។ ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ខណៈដំណើរការស្ថាបនាផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះជិតនឹងបញ្ចប់នៅអំឡុង២ខែខាងមុខទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនល្បឿនលឿនក៏មានរៀបចំជាកាតអេឡិចត្រូនិកពិសេសសម្រាប់អ្នកដំណើររូបណាចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះមានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន។

អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *