មុខវិជ្ជាអប់រំកាយបែបថ្មី កីឡាដើម្បីទាំងអស់គ្នា ដែលចងក្រងរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមផ្សព្វផ្សាយជាជំហ៊ានៗ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្នុងខណ្ឌគោលដៅចំនួន ៥មានដូចជា៖ ខណ្ឌខណ្ឌច្បារអំពៅ ដង្កោ ទួលគោក ចំការមន និងមានជ័យ និងខេត្តគោលដៅចំនួន២ដូចជាខេត្តស្វាយរៀង និងខេត្តបាត់ដំបង ។ មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានចាប់ផ្តើមអនុវត្តគម្រោងផ្សព្វផ្សាយក្នុងឆ្នាំ២០១៩ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ហើយ ការផ្សព្វផ្សាយនេះ គឺបានផ្តោតសំខាន់តែលើការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូចាប់ពីថ្នាក់បឋមទៅដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់បឋមសិក្សាមាន៧មុខវិជ្ជា និងថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យមានបណ្តុំ៧មុខវិជ្ជារង ។
ព័ត៌មានសន្តិសុខសង្គម
មុខជំនាញ ៣៨មុខ ដែលទីផ្សារកំពុងត្រូវការ នឹងដាក់បណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាព ទាំង១០នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា ។ ឯកឧត្តម ហេង សួរ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។
សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន
សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។ លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។ លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ។
ប្រជាពលរដ្ឋ ៨គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ នៅសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ទទួលបានអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ
ប្រជាពលរដ្ឋ ៨គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ទទួលបានអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។ លោកស្រី ហួត ឃីម អភិបាលរងខណ្ឌនិង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានពាំនាំនូវការសាកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី និងពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះ ផ្ទះសំបែងនាពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច។
បេក្ខជនជាងពីរម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣
ភ្នំពេញ៖ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង ពីរម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាងបីម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ ក្រសួងការងារបានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រ Career Fair សរុបជាងពីរម៉ឺននាក់ផងដែរ។ គួររំលឹកថា ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសរំលេចថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗ។
រដ្ឋមន្រ្តីក្រសួងការងារ ៖ TVET ជាស្ពានមួយលឿន ខ្លី អាចឱ្យយុវជនឈានទៅរកការងារនៅទីផ្សារការងារបានលឿន
ខណៈដែលប្អូនៗយុវសិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២រួច កំពុងត្រៀមខ្លួន និងកំពុងធ្វើការសម្រេចចិត្តថា តើនឹងចាប់យកជំនាញអ្វីសម្រាប់អនាគតទីផ្សារការងាររបស់ខ្លួននោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តក្នុងការបន្តការសិក្សានៅកម្រិតបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយថា វាជាស្ពានមួយលឿន ខ្លី ហើយអាចឈានទៅរកការងារនៅទីផ្សារការងារបានលឿន។ លើកឡើងនៅក្នុងពិធីបើកពិព័រណ៌ការងារ និងផលិតភាពជាតិ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការលើកទឹកចិត្តឱ្យយុវជនយើងចាប់យកជំនាញ TVET នេះ មិនមែនមានន័យថា មុខជំនាញនៅក្នុងឧត្តមសិក្សាជាជំនាញមិនមានតម្រូវការនោះទេ គ្រាន់តែជាការសម្រេចចិត្តរបស់យុវជន ដោយអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ អាស្រ័យទៅលើសេចក្តីប្រាថ្នា ហើយនិងស្ថានភាពជាក់ស្តែងនៃការសម្រេចចិត្ត ។
បងប្រុស ស្រឿន ចាន់ធឿន អាយុ ៤១ ឆ្នាំ រស់នៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានអាការឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង បណ្តាលមកពីការរលាកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ ។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ធ្វើការវះកាត់ដោយការចោះមានស្នាមរបួសតូច (វិធីសាស្រ្តទំនើប) ប្រកបដោយជោគជ័យ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យជាមួយសុខភាពល្អប្រសើរទ្បើងវិញ ។ ទាំងអ្នកជំងឺ និងក្រុមគ្រួសារមានសេចក្តីត្រេកអរជាពន់ពេក ព្រមទាំងបានថ្លែងអំណរគុណជាអនេកចំពោះទឹកចិត្តសន្តោសប្រោសដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ទាំងលើការជួយសង្គ្រោះ និងការឧបត្ថម្ភទំនុកបម្រុងរាល់ចំណាយលើការព្យាបាល ។ សូមអរគុណគ្រូពេទ្យTYDA
រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ជើ ល្អី និងការលក់ដូរចល័ត គ្រប់ប្រភេទ មិនមានការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតទេ
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការមិនប្រមូល ចំណូល ភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងសេចក្ដីណែនាំនេះថា កន្លងមក ដោយទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ ទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែង លក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី […]
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំឯកជននៅតែរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ។ ក្នុងន័យនេះ លោកជំទាវបានជំរុញដល់គ្រឹះស្ថានអប់រំឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បង ។ លោកជំទាវ បានមានប្រសាសន៍បែបនេះ អំឡុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដ ល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ គឹម សេដ្ឋានី បានថ្លែងនូវការកោតសរសើរដល់សាលាអន្តរជាតិអាស៊ាន ដែលត្រូវបានចាត់ទុកជាទីកន្លែងផ្តល់ការសិក្សា ប្រកបដោយគុណភាព ឧត្តមភាព និងគុណធម៌ ទើបសម្រេចបានជោគជ័យជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។