ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្រ្តីក្រសួងការងារ ៖ TVET ជាស្ពានមួយលឿន ខ្លី អាចឱ្យយុវជនឈានទៅរកការងារនៅទីផ្សារការងារបានលឿន

ខណៈដែលប្អូនៗយុវសិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២រួច កំពុងត្រៀមខ្លួន និងកំពុងធ្វើការសម្រេចចិត្តថា តើនឹងចាប់យកជំនាញអ្វីសម្រាប់អនាគតទីផ្សារការងាររបស់ខ្លួននោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តក្នុងការបន្តការសិក្សានៅកម្រិតបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយថា វាជាស្ពានមួយលឿន ខ្លី ហើយអាចឈានទៅរកការងារនៅទីផ្សារការងារបានលឿន។

 

លើកឡើងនៅក្នុងពិធីបើកពិព័រណ៌ការងារ និងផលិតភាពជាតិ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការលើកទឹកចិត្តឱ្យយុវជនយើងចាប់យកជំនាញ TVET នេះ មិនមែនមានន័យថា មុខជំនាញនៅក្នុងឧត្តមសិក្សាជាជំនាញមិនមានតម្រូវការនោះទេ គ្រាន់តែជាការសម្រេចចិត្តរបស់យុវជន ដោយអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ អាស្រ័យទៅលើសេចក្តីប្រាថ្នា ហើយនិងស្ថានភាពជាក់ស្តែងនៃការសម្រេចចិត្ត ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *