ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បេក្ខជនជាងពីរម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣

ភ្នំពេញ៖ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង ពីរម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាងបីម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

 

ក្រសួងការងារបានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រ Career Fair សរុបជាងពីរម៉ឺននាក់ផងដែរ។

 

គួររំលឹកថា ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសរំលេចថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *