ព័ត៌មានសន្តិសុខសង្គម

ឃាត់មនុស្ស ៣នាក់, គ្រឿងញៀនចម្រុះប្រមាណជាជិត១០គក្រ នៅបន្ទាយមានជ័យដោយកម្លាំងនគរបាលប៉ោយប៉ែត

បន្ទាយមានជ៏យ ពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ មក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។ លោកវរសេនីយ៍ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។ សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបានហើយ យុវជនដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូល អភិបាល និង ស្នងការតាមបណ្ដាខេត្តនានា

ខេត្តកែប៖ ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។ ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។ យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី […]

ព័ត៌មាន

សម្ដេច​តេ​ជោ ហ៊ុន សែន ប្ដេជ្ញា​មិន​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន    ខណៈ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា អាច​គ្រប់គ្រង​បាន​ហើយ តែ​មិនទាន់​បញ្ចប់

ភ្នំពេញ÷ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាសថា សម្ដេច​ប្តេជ្ញាចិត្ត​មិន​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទេ ព្រោះ​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​វា​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់  ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ដោយសារ​មានការ​ចូលរួម​សហកា​រ​ពី​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល មក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-១៩ ដូច្នេះ​ច្បាប់​នេះ មិនចាំបាច់​ប្រើប្រាស់​ទេ។ សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែមទៀតថា យើង​អាច​គ្រប់គ្រង​ស្ថានការណ៍ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​បាន​ហើយ តែ​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា​នេះ​មិនអាច​បញ្ចប់​ទេ  ដូច្នេះ​សុំ​បន្ត​ស្ថានភាព​នេះ​នៅ​ដដែល៕

ព័ត៌មាន

ក្រសួងមហាផ្ទៃ ជូនដំណឹងដល់ថ្នាក់ដឹកនាំដែលបញ្ចប់ការធ្វើចត្តាឡីស័ក និងអវិជ្ជមានការធ្វើតេស្តទាំង៣លើក អាចចូលបម្រើការងារក្នុងទីស្តីការក្រសួងវិញ

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុង “ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆកា” ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ចំនួន៣លើកជាមួយនឹងលទ្ធផលអវិជ្ជាមានវីរុសកូវីដ១៩រួលរាល់ហើយ អាចឲ្យចេញ-ចូលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃវិញបានជាធម្មតា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។ ដោយឡែក ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី២រួចរាល់ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះផងដែរ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តវិធានការការពារជំងឺកូវី១៩ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

ព័ត៌មាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។ ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា៖ « ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ […]

ព័ត៌មាន

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ!​

ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។​ តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។​ ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។​ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ​ ដោយសារព្រឹត្តិកាណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។ ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩​៕សូមអរគុណ!

ព័ត៌មាន

ខ្ញុំ ភរិយាខ្ញុំ និងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា

 ដែលបានពាក់ព័ន្ធដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តគ្រប់ចំនួន៣ លើក កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់» និងបានបញ្ចប់ការធ្វើចត្តាឡីសកតាមការកំណត់ នាថ្ងៃនេះ។ ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានយើងគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។ ខ្ញុំ សូមអំពាវនាវដល់ជនរួមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។ ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺមកលើខ្លួន គ្រួសារ និងសហគមន៍យើង។ ខ្ញុំ សូមជូនពរជនរួមជាតិ រីករាយនាឱកាសឈប់សម្រាកចុងសប្តាហ៍នេះ និងទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឱ្យជំងឺកូវីដ-១៩ សាហាវនេះ ជៀសចេញចាកឆ្ងាយពីសកលលោក ក្នុងពេលឆាប់ៗនេះ៕

ព័ត៌មានសន្តិសុខសង្គម

សូមថ្លែងអំណរគុណដល់សប្បុរសជន

១. លោក ខន ម៉ាកខេន ប្រធានក្រុមហ៊ុន ម៉ាកខេនតា អ៉ិនធើណេសិនណល អ៉ិនវេសមិន ឯ.ក ២. លោកស្រី សុត សុជាតា ម្ចាស់សិប្បកម្ម ខេ.តា.ឃែរ រាជិនី គ្រុប នាំចូលនិងចែកចាយ គ្រឿងសំអាង ( ម៉ាស់បិទមុខធម្មជាតិ ផលិតផលសម្រស់ធម្មជាតិ សាប៊ូបណ្ដុះសក់ សាប៊ូបំបាត់សង្វារ) ៣. លោក ឆន តារ៉ា ម្ចាស់សិប្បកម្មផលិតសាប៊ូ សៀវលី មានលក់និងចែកចាយ (សាប៊ូលាងចាន បោកសម្លៀកបំពាក់ ទឹកក្រអូប សាប៊ូលាងបង្គន់ សាប៊ូលាងរថយន្ត) ដែលបានរួមគ្នាបរិច្ចាគថវិការ សម្ភារៈជូនដល់ជនងាយរងគ្រោះនៅភូមិព្រៃទទឹង ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះរួមមាន៖ ១. លោក ឆែម ផល្លា ជាជនពិការទទួលបានថវិការ ៣០ម៉ឺនរៀល ១. លោកយាយ ប៉ែន សាវឿន […]

ព័ត៌មាន

រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន

សម្តេច ទៀ បាញ់ ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​។ រូបថត Tea Banh page ភ្នំពេញៈ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៤ (14th ASEAN DEFENCE MINISTERS’ MEETING) រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​ ២០២០-២០២៣ និង​បានធ្វើ​សេចក្តី​ព្រាង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៥​។ សម្តេច ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៤ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ៩ ខែធ្នូ​ ថា​៖ «​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​ ២០២០-២០២៣ និង​បាន​ព្រៀង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​ផ្ដោត​សំខាន់​លើ​ប្រធានបទ​ចំនួន​ ៥»​។ ប្រធានបទ​ចំនួន​ ៥ ​នោះ​រួមមាន​ទី​១ នីតិវិធី​នៃ​ការអនុវត្ត​ការងារ​របស់​កងកម្លាំង​បម្រុង​អាស៊ាន​ក្នុង​ជំនួយ​ផ្នែក​មនុស្សធម៌ និង​គ្រោះ​មហន្តរាយ​។ ទី​២ នីតិវិធី​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​ភេរវកម្ម​។ ទី​៣ គោលការណ៍​នៃ​ការប្រើប្រាស់​ទង់ជាតិ​អាស៊ាន និង​ទង់ជាតិ​ប្រទេស​ជា​សមាជិក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ប្រទេស​ក្នុង​អាស៊ាន​លើ​ឆាក​អន្តរជាតិ​។ ទី​៤ នីតិវិធី​នៃ​ការផ្សារភ្ជាប់​រវាង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​អាស៊ាន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា និង​​ទី​៥ ពង្រឹង​តួនាទី​របស់​អនុព័ន្ធ​យោធា​នៃ​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការកសាង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ ADMM និង ADMM-Plus​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក្នុង​ថ្ងៃ​ដដែល​នោះ […]

ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩

——————- បន្ទាប់ពីទទួលដំណឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈPage Facebook ផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ គេសង្កេតឃើញថា មានសប្បុរជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងនោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិច ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញថ្នាំវ៉ាក់សាំងការពារ កូវីដ ១៩ ចែកជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ សូមជម្រាបថា សម្តេចតេជោហ៊ុន សែនបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ដែលអាទិភាពផ្តល់ជុនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមទីក្រុងទីប្រជុំជន ។