ព័ត៌មានសន្តិសុខសង្គម

ឧកញ៉ាល្បីឈ្មោះខាង ជេ ពេលនេះច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថារងបណ្តឹងភាគីខាងណាទេ ស្រាប់តែនៅពេលដែលច្បាប់អនុវត្ត ខ្លុំមុខដូចនិនចា

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានអញ្ជើញមកបំភ្លឺនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ មុនដីការកោះហៅលោក សឿ ឡង់ឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងឈ្មោះ មាស សុវណ្ណរតនា ពីបទ ៖ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។   លោកស្រីឧកញ៉ារូបនេះ ត្រូវបានប្រជាពលរដ្ឋបានដាក់រហ័សនាម ជួបជេរ ដោយសារតែមានការឡាយក្នុងបណ្ដាញសង្គមកន្លងមក មានពាក្យអសុរោះជាច្រើន ជាពិសេស គឺការជេបញ្ចោតែម្ដង។   ឧកញ៉ាល្បីឈ្មោះខាង ជេ ពេលនេះច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ដោយសារតែមានការប៉ះពាល់ដល់បុគ្គល មាស សុវណ្ណរតនា ទើបមានពាក្យបណ្ដឹងទៅតុលាការបែបនេះ។   ខណៈពេលមកបំភ្លឺ មានការខ្លុមមុខជិតដូចនិនិចារ ប្រហែលអាកាសធាតុក្ដៅពេកទេដឹង៕

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ​ …!!

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១១៤.៧៨៥.៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ រស់នៅក្នុងស្រុក … ខេត្តរតនគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ […]

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ៧៩លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី

ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.១៨០គ្រួសារ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧៩.០៦០.០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី បន្ថែមពីលើថវិការបស់សាខាចំនួន ២១.២៤០.០០០រៀល ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.១៨០គ្រួសារ រស់នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ […]

ព័ត៌មានសន្តិសុខសង្គម

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានៈ ឆ្នាំក្រោយ​គ្មាន​ជំនួប​សម្តេច​តេ​ជោ និង អ្នកសារព័ត៌មាន

ភ្នំពេញ​: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង នៅក្នុងពេល​បិទ​វេទិកា​និពន្ធ​នាយក​លើក​ទី​១៧​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ ថា នៅ​ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួង​នឹងមិន​រៀបចំ​ជំនួប​រវាង​សម្តេច​តេ​ជោ និង អ្នកសារព័ត៌មាន​ឡើយ ។ ​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា លោក​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​រឿង​លុបចោល​ជំនួប​រៀងរាល់ឆ្នាំ​នៅ​ខែមករា ឆ្នាំ ២០២១ នេះហើយ ដោយសារតែ​ក្តីបារម្ភ​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ ។ ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទោះបីជា​មិនមាន​ជំនួប​ជាមួយនឹង​សម្តេច មិនមាន​កម្មវិធី​ជប់លាង មែន តែ​ក្រសួង​នឹង​រង់ចាំ​ស្តាប់​និង​ទទួល​សំណូមពរ របស់​អ្នក​សារ​ព៏​ត៌មាន ហើយ​បើ​មាន សំណូមពរ​ណា​ធំ ក្រសួង​នឹង​គោរព​រាយការណ៍​ជូន សម្តេច​ហើយ​សម្តេច​លោក​អាច​នឹង ឆ្លើយ​តាមរយ​៖​សារ ជូន​អ្នកសារព័ត៌មាន​បាន ៕

ព័ត៌មានសន្តិសុខសង្គម

ទាន់ហន់!ករណីបាញ់សម្លាប់បងប្រុស នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ សមត្ថកិច្ចចាប់បានឃាតកហើយ

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ជនសង្ស័យជាឃាតក ដែលបាញ់សម្លាប់បងរបស់ខ្លួននៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយ បន្ទាប់ពីតាមប្រមាញ់តាំងពីម្សិលមិញមកនោះ។ សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្ត និងក្រុងតាខ្មៅ បានស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ដែលបានណាត់បងបង្កើត មកបាញ់សម្លាប់ដល់ផ្ទះ ដោយយកចិត្តទុកដាក់បំផុត។ ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញរបស់លោក តាមប្រមាញ់ ក្រោយពីជនសង្ស័យជាឃាតកធ្វើសកម្មភាពរួច ហើយលោកចាត់ទុកថាបទឧក្រិដ្ឋនេះ មិនអាចគេចផុតពីការប្រមាញ់របស់លោកឡើយ។ ទីបំផុតគឺឃាត់ខ្លួនឃាតកបានមែន រហូតដល់ខេត្តស្វាយរៀង។ ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ម៉ោង០៧និង១០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស […]

ព័ត៌មាន

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីភាពក្នុងឱកាសពិធី ចែកអំណោយមនុស្សធម៌ដល់អង្គការវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនដល់ អង្គការវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ នៅទីស្នាក់ការអង្គការ នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះដែរមានការចូលរួមពី ឯកឧត្តម នៃ ចារី និង លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាកាបាទក្រហមខេត្ត លោក អ៊ូ ឈាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ ព្រមទាំងអាជ្ញាធរស្រុកពាក់ព័ន្ធមួយចំនួន។ ក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកាបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស […]

ព័ត៌មាន

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយជាអាល់កុល និងក្បាំងការពារមុខ ពីក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលអំណោយជាអាល់កុល និងក្បាំងការពារមុខ ពីក្រុមហ៊ុន  ប៊្លូមេឌាខេមបូឌា នៅទីស្តី ការក្រសួងព័ត៌មាន ។ ក្នុងឱកាស ទទួលអំណោយអាល់កុល ចំនួន ១០០ដប និងក្បាំងការពារមុខ ចំនួន ៣០០ ពីលោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា និងជាសហស្ថាបនិក នៃសេវាយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន VAAC នៅថ្ងៃទី១៧ ខែធ្នូនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងអំណរ គុណចំពោះក្រុមហ៊ុន ដែលបាននាំយកអំណោយ ដ៏មានសារប្រយោជន៍ សម្រាប់ប្រើប្រចាំថ្ងៃ មកប្រគល់ជូន នេះ ។ ឯកឧត្តមបានបញ្ជាក់ថាអំណោយទាំងនេះ លោកនឹងធ្វើការ បែងចែកដល់គ្រប់អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មានដើម្បី មន្ត្រីបានប្រើប្រាស់ក្នុងការការពារកុំឱ្យ ឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារជាច្រើនដែលក្រុមហ៊ុន ប៊្លូមេឌា […]

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាសនិងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស ចំនួន៥ម៉ឺនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺកូវីដ១៩ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានរួមចំណែកការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដល់ប្រជាជនលើសកលលោករួមទាំងកម្ពុជាយើងផង។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយះពេលកន្លងមកនេះជំងឺកូវីដ១៩បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការចូលរួមយ៉ាងផុលផុសពីបងប្អូនប្រជាពលរដ្ឋយើង បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) នៅកម្ពុជាបានទាន់ពេលវេលា ធ្វើឱ្យសភាពការណ៍មានការធូរស្រាលឡើងវិញ។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ និងបន្តតាមដានអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័កទាន់ពេលវេលា និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាត្រូវពាក់ម៉ាសជាប្រចាំ ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ដើម្បីការពារនិងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មកលើខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង។

ព័ត៌មាន

គណៈអចិន្រ្តៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិនិត្យរបៀបវារៈសំខាន់ៗចំនួន៨នៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន ៨។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា របៀបវារៈទាំង៨ ដែលត្រូវលើកយកមកពិនិត្យពិភាក្សា រួមមាន ៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៥៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។ ៦៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ * ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក […]

ព័ត៌មានស៊ើបអង្កេត

ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ស្ទាក់ចាប់រថយន្តហាយឡែនឌ័រមួយគ្រឿង ផ្ទុកឈើប្រណីតរាប់សិបដុំ

ខេត្តព្រះវិហារ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលផ្ទុកឈើប្រណិតយ៉ាងពេញណែន បានរងការបង្ក្រាបពីកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើរវៀង ក្រោមការបញ្ជាបង្ក្រាប ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ គ្រារថយន្តមួយគ្រឿងនោះ បានចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦២ នាវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី១៦ធ្នូឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ បានអនុវត្តតាមការណែនាំ និងវិធានការរឹតបន្តឹង បង្ក្រាបបទល្មើសធនធានធម្មជាតិ ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធាន ខណ្ឌ និងគ្រប់ផ្នែករដ្ឋបាលព្រៃឈើ តែងបានចុះទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃបទល្មើសធនធានធម្មជាតិ ទាំងការបើករោងសិប្បកម្មកែច្នៃឈើ និងការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត តាមគ្រប់រូបភាពទាំងអស់។ លោក នួន សុខុម បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃ១៦ធ្នូនេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទទួលដំណឹងមកថា មានរថយន្តហាយឡែនឌ័រមួយគ្រឿង ដែលមានផ្ទុកឈើប្រណិតនៅក្នុងនោះយ៉ាងពេញណែន បានធ្វើចរាចរណ៍ចេញពីភូមិធ្មារ ស្រុកជ័យសែន ហើយចូលមកដល់ស្រុករវៀង […]