ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភជាអំណោយមួយចំនួនធំជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បត្តិ៍ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព។ លោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមការផ្សព្វផ្សាយប្រព័ន្ធទំនាក់ទំនងសង្គមពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់ សារឹម និងប្រពន្ធឈ្មោះ ជាម កុសល មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់ ក្នុងបន្ទុក ដោយសារជីវភាពទើបធ្វើអោយអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ មើលទៅគួរអោយអាណិតអាសូរជាពន់ពេក ហើយគ្រួសារនេះរស់នៅ ភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយដែលបានផ្តល់ជូនក្នុងពេលនេះរួមមាន៖ ១-ត្រីខ ចំនួន ១០០កំប៉ុង ២-មី ចំនួន៥កេសតូច ៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង ៤-ស្ករសចំនួន ៥គីឡូ ៥-វិទ្យុស្តាប់ F12 និងថ្មពិលចំនួន ០១ ឈុត ៦-សាប៊ូដុំចំនួន ១២ដុំ ៧-ថ្នាំពេទ្យចំនួន ៥ប្រអប់ ៨-ជេលលាងដៃចំនួន ០៥ ដបតូច […]

ព័ត៌មាន

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ។

ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆិកា២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆិកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ ៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។ ៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។ សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱយបន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។ ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននិងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត […]

ព័ត៌មាន

ឯកឧត្ដម ស៊ុន ចាន់ថុល ឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុង ខេត្តកំពង់ចាម

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត និងអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥% ទៅ ២០% និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០%។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា […]

ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ នៅស្រុកកណ្តៀង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ ក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីមួយកេសធំ ភួយមួយ អំបិល ត្រីខ៣កំប៉ុង ប្រេងឆាមួយដប ជាអំណោយរបស់សប្បុរសជននៅក្រៅប្រទេស តាមរយៈលោក មាស រិទ្ធី នាយករងទូរទស្សន៍រស្មី ហង្សមាស ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ។

ព័ត៌មាន

ពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេច ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

……… ព្រៃវែង ៖ ព្រឹកនេះជាថ្ងៃបង្ហើយ នៃពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិ នៅភូមិគ្រឹះសម្តេច និងលោកជំទាវ ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ដោយអំណាច នៃកុសលផលបុណ្យ ដែលកើតចេញអំពី បុណ្យទក្ខិណានុប្បទាន រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សូមឧទ្ទិសបួងសួង សូមអោយដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា […]

ព័ត៌មាន

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។

ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕

ព័ត៌មាន

ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ ចំនួន ៦៦៥០ គ្រួសារ នៅខេត្តកំពង់ធំទទួលបានស្រូវពូជ និង ថវិការមួយគ្រួសារ ១០មុឺនរៀល ពីរឯកឧត្តម ហ៊ុន ម៉ាណែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជេីញជាអធិតបតីដ៏ខ្ពង់ខ្ពស់ ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តកំពង់ធំ មានចំនួន៦៦៥០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដេីម្បីជាទុនសម្រាប់ធ្វេីការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រកចុះ។

ព័ត៌មានសន្តិសុខសង្គម

ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញហើយ

(បន្ទាយមានជ័យ) ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ យកទៅដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗព្រោះទឹកជំនន់ជនលិចពន្ធនាគារជិតកន្លះម៉ែត្រហើយ កាលពីព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២០ ត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យវិញអស់ហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតក្នុងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិទំនប់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមលោកមាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដោយកំលាំង អាវុធហត្ថ និងកំលាំង នគរបាលជាច្រើន។ លោកអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សីុផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា៖ អ្នកទោសដែលជាប់ឃុំឃាំងមានចំនួន១.៦៣១នាក់ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារខេត្តចំនួន៤ខេត្ត១ខេត្តឧត្តរមានជ័យ២០០នាក់២ខេត្តសៀមរាប ៨៥៥នាក់ ៣ខេត្តកំពង់ធំ២០០នាក់ ៤មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់ សរុប ១.៦៣១នាក់។ ក្នុងនោះបញ្ចូនមកដាក់ក្នុងពន្ធនាគារខេត្តវិញ ១,ខេត្តឧត្តរមានជ័យ៨៨នាក់ ២,ខេត្តសៀមរាប៨២៦នាក់ […]

ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនជូនប្រជាពលរដ្ឋមានការខ្វះខាត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាការកិច្ចចាប់ផ្ដើម លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។ អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល […]