ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ៧២០គ្រួសារ នៅស្រុកកំចាយមារ

(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញនាំយកអង្ករជាអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាពចំនួន ៧២០គ្រួសារបន្ថែមទៀត នៅឃុំចំនួនបីក្នុងស្រុកកំចាយមារខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក ស្តើង សុខុម បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពួកគាត់។ លោក ស្តើង សុខុម បានលើកឡើងថា សម្ដេចក្រឡាហោម និងលោកជំទាវ តែងតែបានគិតគូរខ្វាយខ្វល់ជួយរកគ្រប់វិធី ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនោះសម្តេច បានខិតខំធ្វើការកៀរគរជំនួយពីសប្បុរសជន យកមកជួយប្រជាបលរដ្ឋទាំងការស្ថារឡើងវិញនូវជីវភាពរស់នៅ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រៃវែង។ ដោយឡែកស្រុកកំចាយមារ ក៏ទទួលបាននូវសមិទ្ធិផលសង្គមយ៉ាងច្រើនផងដែរដូចជាផ្លូវថ្នល់ អគារសិក្សា អគារមន្ទីរពេទ្យ ប្រព័ន្ធ ធារាសាស្រ្ត ទឹកស្អាត អគ្គិសនី និងទាក់ទាញវិនិយោគមកបង្កើតរោងចក្រ បង្កើតការងារធ្វើផងដេរ ។ លោក ស្តើង សុខុម […]

ព័ត៌មាន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន ខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ នៅយប់ថ្ងៃទី១២-១៣ និងទី១៥ ខែមករានេះ

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន ខណ្ឌឬស្សីកែវ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២-១៣ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។ * ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានរយៈពេលខ្លីប្រមាណ០៨ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីទៀបភ្លឺ៕

ព័ត៌មាន

យុវជនការពារសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ នាំយកអំណោយ ប្រគល់ជូនកងកម្លាំង ឈរជេីងនៅព្រំដែន ប៉ោយប៉ែត

(បន្ទាយមានជ័យ ) ក្រុមការ ងារ យុវជនការពារសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ខង សុខា ប្រធានប្រចាំខេត្ត រួមនឹងក្រុមការងារ បាននាំយកអំណោយ របស់លោក ក្រឹង សុភ័ក្រ អនុប្រធានទី៣ ក្រុមយុវជន ការពារ សន្តិភាព ថ្នាក់កណ្តាល រួមមាន ៖ មានមី ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅប្រគល់ជូនដល់កងកម្លាំង កងពលតូចថ្មេីជេីង ៥១ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីជេីង ៥១ ដែលឈរជេីងនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុងការចាំទទួល សម្រួលបងប្អូនពលករ ដែលត្រលប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ លោក ខង សុខា ប្រធានក្រុមយុវជន ការពារ […]

ព័ត៌មាន

កីឡានាំមកនូវសុខភាព និងមិត្តភាព ចាញ់ឈ្នេះជារឿងធម្មតា

(បន្ទាយមានជ័យ) ដើម្បីចូលរួម អបអរសាទរ អបអរសាទរខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា(៧ មករា ១៩៧៩ – ៧ មករា ២០២១) ក្រុមការងារខុទ្ទកាល័យសម្ដេចតេជោនិងក្រុមការងារខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងនគរបាលខេត្ត និងអាជីករក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រកួតកីឡាបាល់ទះមិត្តភាព សម្រាប់ការប្រកួតនេះដឹកនាំដោយ ឯកឧត្តមប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ឯកឧត្តម លី សារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧកញ្ញ៉ា ឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ផ្ទះល្វែង និងបូរីមានជ័យ នាល្ងាចថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គួរបញ្ជាក់ថា៖ ការលេងកីឡារ ជាផ្នែកមួយ យ៉ាងសំខាន់នៃសុខភាព […]

ព័ត៌មាន

កងកម្លាំងទូទាំងកងពលតូចថ្មើរជើងលេខ៥១ ចូលរួមថវិកាដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

========================== (បន្ទាយយមានជ័យ) គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៩.៩១៥.០០០ រៀល(ប្រាំបួនលានប្រាំបួនរយដប់ប្រាំពាន់រៀល) ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះកងពល ដែលបានស្ម័គ្រចិត្តប្រកបដោយសោមនស្សរីករាយក្នុងការបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

ព័ត៌មាន

ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បើក​ការដ្ឋាន​សាងសង់​ផ្លូវ ១ខ្សែតម្លៃជាង ៦០ម៉ឺនដុល្លារ ហើយផ្ដាំទៅពលរដ្ឋថា កុំ​ចាក់ដី​​ខ្ពស់ជាងផ្លូវ កុំ​ដាក់​ផ្លាក​ផ្សាយ​គ្រឿង​ស្រវឹងតាមដងផ្លូវ​ និង​កុំ​សង់​សំយាបផ្ទះ​រំលោភ​មកលើ​ផ្លូវ

ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា និង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​) បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល និង​សាងសង់​ផ្លូវ​មួយ​ខ្សែ ក្រាល​កៅស៊ូ​ប្រភេទ​(DBST) ដែលមាន​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥,៩០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៣០​តាម​បណ្តោយ​ផ្លូវ​លេខ​១២៧ ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​។​ ​ឯកឧត្តម​បណ្ឌិត បាន​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ទាំងអស់ សូមកុំ​ចាក់ដី​ឱ្យ​ខ្ពស់ជាង​ផ្លូវ កុំ​ដាក់​ផ្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅតាម​ដងផ្លូវ និង​កុំ​សង់​សំយាបផ្ទះ​រំលោភ​មកលើ​ផ្លូវ​។​ ​ឯកឧត្តម​បណ្ឌិត​បាន​ជម្រាបជូន​អង្គពិធី​ថា ការជួសជុល និង​កសាង​ផ្លូវ​នេះ ចំណាយ​ថវិកា​ជាង ៦០​ម៉ឺន​ដុល្លារ ត្រូវ​ចាក់​កៅស៊ូ​ប្រភេទ​(DBST) មាន​ចិញ្ចើមផ្លូវ ១​ម៉ែត្រ​កន្លះ និង​ប្រឡាយទឹក​១​ម៉ែត្រ​កន្លះ […]

ព័ត៌មាន

ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)

ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕

ព័ត៌មាន

អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ហើយ

(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករាខាងមុខនេះ»។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, […]

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានមរតកកើតចេញពីចំណងស្នេហ៍ដ៏កម្សត់មួយទៀត គឺជាចៅស្រី ដែលជាចៅទី២២។ បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចៅស្រី ដែលជាចៅទី២២នេះ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ។ សម្តេ ចតេជោ បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះ «ថ្ងៃទី៣ មករា ២០២១នេះ ខ្ញុំ និងភរិយាទទួលបានចៅស្រីម្នាក់ទៀតដែលជាចៅទី២២ និងអាចជាចៅចុងក្រោយប្រសិនបើ ពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ»។ សម្តេចតេជោ បានរំលឹកថា កាលពីខែមករា ឆ្នាំ២០០០ សម្តេចទទួលបានចៅស្រីលើកដំបូង ហើយពេលនេះខែមករា ដដែល បានទទួលចៅស្រីជាចៅទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំសម្តេចទទួលបានចៅម្នាក់។ «មកដល់ពេលនេះខ្ញុំមានចៅប្រុស ១២នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង ១២នាក់បង្កើតបានយ៉ាងងាយ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែម។ […]

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបើកក្លិបហាត់ប្រាណ លេងកីឡា និងការប្រមូលផ្ដុំជម្រើសជាតិជាជំហានៗឡើងវិញ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាព និងអនុញ្ញាតឲ្យបើកអាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិឡើងវិញហើយ តែត្រូវអនុវត្តជាជំហានៗ ក្នុងការធានាសុវត្ថិភាព និងការពារជំងឺកូវីដ-១៩។ ការឯកភាពរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើ គឺឆ្លើយតបទៅនឹងសំណើរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានស្នើសុំគោលការណ៍អនុញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗឡើងវិញ បន្ទាប់ពីសម្ដេចបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការស្នើសុំនេះ គឺដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ-កីឡាការិនី សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ប៉ុន្ដែក្នុងការបើកដំណើរការឡើងវិញនេះ ក្រសួងនឹងបន្ដណែនាំ និងគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ សកម្មភាពកីឡាទាំងអស់ ត្រូវបានផ្អាកចំនួន ៣លើក ដោយសារបញ្ហាកូវីដ-១៩ ក្នុងនោះលើកទី១ មានការផ្អាករយៈពេលយូរ […]