ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

ស.ស.យ.ក រាជធានីភ្នំពេញរៀបចំ ប្រកួតដណ្តើមពាន រង្វាន់វាយសីចាប់ ពី ថ្ងៃទី២៨-២៩ ខែតុលា

ភ្នំពេញ៖ការប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ បានចាប់ផ្តើមហើយចាប់ ពីព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់​វិស័យកីឡា នៅកម្ពុជា។ លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបាន​ប្រាប់ឱ្យដឹងថា​ក្នុងការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះមាន កីឡាករ និងកីឡាការិនី​ចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។សម្រាប់ការរៀបចំប្រកួតនេះដែរនឹង ទទួលប្រាក់រង្វាន់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ។ លោកបានបញ្ជាក់បន្ថែមថា”កម្មវិធីនេះរៀបចំឡើងក្រោមចំណុះរបស់ស.ស.យ.ក រាជធានីភ្នំពេញទាំងអស់ ហើយធ្វើឡើងដើម្បីរឹតចំណង មិត្តភាព សន្តិភាព និង ទំនាក់ទំនងល្អជាមួយគ្នា។

ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣ 

កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។ ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត មករា ។

ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវទទួលវិន័យបែបណាខ្លះ?

ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ដល់បេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួលវិន័យ។   សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ។   ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។   បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិសកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែងរកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូចជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹកចិត្តឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។

ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

កូនក្រុម នរិទ្ធ ៣ រូបនេះ ចេញមកផ្អើល The Rapper Cambodia វគ្គ Battle Round

វគ្គ Battle Round សប្ដាហ៍ ដំបូង របស់ កម្មវិធី The Rapper Cambodia ទស្សនិកជន បាន ឃើញ និង ស្ដាប់ បទ ថ្មី និង ការ រ៉េប ស្ទីល៍ប្លែក និព្រម ទាំង ការ សម្ដែង របស់ បេក្ខជន ដែល ជា team របស់ coach នរិទ្ធ ជាពិសេស ៣ នាក់ Vanno, Kan ហើយនិង Emi ដែល ត្រូវ ចាប់ ក្រុម តែ មួយ។ ក្រោយ ចម្រាញ់ បេក្ខជន ទាំង ៥ សប្ដាហ៍ ក្នុង វគ្គ Audition […]

ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ

បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។   លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។   អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា «នេះជាលើកទី១ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសីថ្នាក់តំបន់ បន្ទាប់ពីយើងបានរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានល្អ ទាំងទីលាន ការងារបច្ចេកទេស និងការស្នាក់នៅ-ហូបចុកជាដើម បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិកោតសរសើរ។

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តកែវមុនី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុង ភូមិព្រែករទាំង និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិសរុបរួមមានចំនួន ៩១៦នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានស៊ើបអង្កេត

ក្រសួងសាធារណការ និងដឹកជញ្ជូន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំនិងមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឥត​គិតថ្លៃ រយៈពេល​មួយ​ខែ​ហើយនឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ឥត​គិតថ្លៃ​រយៈពេល​០១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើក​ឡើង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) គឺជា​ផ្លូវ​ល្បឿន​លឿន ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ផ្លូវ​ដែល​តម្រូវ​ឱ្យ​បង់ប្រាក់​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​នេះ​។ ក្រសួង​បន្ត​ថា ក្នុង​ន័យ​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដល់​សាធារណជន​ឱ្យ​បាន​ទូលំទូលាយ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​វិនិយោគ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​សាធារណជន​ដែល​ជា​អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២​។ សូម​បញ្ជាក់​ជូន​ថា យានយន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ផ្លូវ​ល្បឿន​លឿន​រួម​មាន​៖ រថយន្ត​គ្រប់​ប្រភេទ​ដែល​មាន​ល្បឿន​អតិបរិមា​លើស​ពី ៧០​គ​.​ម​/​ម៉ោង (​កំណត់​ពី​រោងចក្រ​) និង​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៥០០cc ឡើង​ទៅ​។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​យក​ឱកាស​នេះ​ក្រើនរំលឹក​ដល់​សាធារណជន​សូម​មេត្តា​ចូលរួម​គោរព​បទបញ្ជា និង​សេចក្តីណែនាំ​នានា​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​ផ្លូវ​ល្បឿន​លឿន​មាន​សិទ្ធិ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​៕

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា

លោក ស្នងការដ្ឋាន​បញ្ជាក់​ថា មិនអនុញ្ញាតិឱ្យបាញ់ល្បឿនថ្ងៃគូនោះទេ បើមន្ត្រីណាអនុវត្តផ្ទុយពីគោលការណ៍ត្រូវទទួលខុសត្រូវលើខ្លួនឯង

ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋានបញ្ជាក់ថា ពាក់ព័ន្ធ គោលដៅ​ចរាចរណ៍​នៅ​ខេត្តស្ទឹងត្រែង​នោះ ពេល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សុំ​ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​ចំនួន ដោយ​អះអាង​ថា សុទ្ធតែ​បេសកកម្ម​ដោយ​ស្របច្បាប់​ទាំងអស់​។ ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង សូម​ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​ ស្នងការដ្ឋាន បាន​បំភ្លឺ​ផ្ទាល់មាត់​ថា ពាក់ព័ន្ធ​តារាង​បែក​ចែក​ប្រាក់​៧០​ភាគរយ​ដល់​ក្រុមការងារ​ដែល​​បាន​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត គឺជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​(​ប្រាក់​​អប្បហារ​) ប៉ុណ្ណោះ​។ ស្នងការដ្ឋាន​ក៏​បាន​បំភ្លឺ​បន្ត​ថា ចំពោះ​កម្លាំង​ការពារ​វរ​ការពារ​ព្រំដែន​នេះ លោកស្នងការ​បាន​ចេញ​លិខិត​បង្គាប់ការ (​បេសកកម្ម​) ចេញពី​អង្គភាព​ចាត់ចែង​ទៅ​ជួយ​ក្នុង​កិច្ចការ​ចរាចរណ៍ ដោយសារ​ខាង​ចរាចរណ៍​ខ្វះ​កម្លាំង ក្នុង​នេះ​លិខិត​បង្គាប់ការ​របស់​ស្នងការដ្ឋាន​បាន​ប្រគល់​ភារៈកិច្ច​ជូន​លោក​វរសេនីយ៍ទោ ឈឿ​ន ម៉េ​ង ទទួលខុសត្រូវ​ដឹកនាំ​និង​ត្រួតពិនិត្យ​ក្រុម​ទាំង​៣ រួម​មាន​គោលដៅ​ផ្លូវជាតិ​លេខ​៧៨ គោលដៅ​ផ្លូវជាតិ​លេខ​៧ និង​គោលដៅ​ផ្លូវជាតិ​លេខ​៩​។ ដោយឡែក​ពាក់ព័ន្ធ​ការ​ដាក់​កាមេរ៉ា​បាញ់​ល្បឿន​យានយន្ត លោកស្នងការ​តែងតែ​អប់រំ​ណែនាំ​មន្ត្រី​របស់​ខ្លួន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្លាប់​សាធារណៈ​អោយ​បាញ់​ល្បឿន​តែ​ថ្ងៃ​សេស​ប៉ុណ្ណោះ តែ​មាន​មន្ត្រី​ខិល​ខួច​មួយ​ចំនួន​នៅ​គោលដៅ​លួច​បាញ់​ថ្ងៃ​គូ ។ ក្រោយ​សារព័ត៌មាន​ចេញផ្សាយ លោកស្នងការ​ក៏​បាន​ណែនាំ​មន្ត្រី​ឈរជើង​នៅ​គោលដៅ​ខាងលើ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​នាយកដ្ឋាន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្នងការ តែង​ណែនាំ​ជា​ប្រចាំ​ថា មិន​អនុញ្ញាតិ​ឱ្យ​បាញ់​ល្បឿន​ថ្ងៃ​គូ​នោះ​ទេ បើ​មន្ត្រី​ណា​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ត្រូវ​ទទួលខុសត្រូវ​លើ​ខ្លួនឯង​។

ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១

រាជធានីភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ៤១ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋានThienTruongទីក្រុងNamDinhប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ខែឧសភាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។ ក្រុម​យុវជនគោព្រៃកម្ពុជា​ U23 បាន​បង្ហាញទម្រង់លេង​ល្អ​ប្រសើរ​របស់​ខ្លួន​ក្នុងការប្រកួតជាមួយ U23 ​ឡាវ​ ដោយ​ស៊ុត​បញ្ចូល​ទី​បាន២​គ្រាប់​ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធសៀងចាន់ធានិង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។ ចូលដល់ការប្រកួតតង់ទី២ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូលBមាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភាខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។ គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះក្នុងពូលBនេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ឧសភានិងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ឧសភាដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGame)លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ, កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ៕​