ព័ត៌មានស៊ើបអង្កេត

ដីធ្លីមួយកន្លែងមានការប្រទាញប្រទង់គ្នារវាងឈ្មោះលីស បឿន ឈ្មោះមឿង អាន ឈ្មោះថុក ង៉ឹម

ខេត្តសៀមរាប ដីធ្លីមួយកន្លែងមានទំហំទទឹង២៩៣ម៉ែត្រ បណ្ដោយ៦០០ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់គោកផ្ចឹក ភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់មានទំនាស់វិវាទ តាំងពីលោកចៅ សែន ឡើងកាន់អភិបាលស្រុកស្វាយលើ ដីមួយកន្លែងដែលបានគ្រប់គ្រងក្នុងគ្រានោះមានឈ្មោះតាមឿង និងឈ្មោះយាយព្រឹក។ សាវតារ កាន់កាប់ដីព្រៃគ្រាកាលនោះលោកតាមឿង និងប្រពន្ធឈ្មោះយាយព្រឹក មានកូនពីរនាក់ កូនទី១.ឈ្មោះមឿង អាន ភេទស្រី កូនទី២.ឈ្មោះមឿង លីស ភេទប្រុស មុនឆ្នាំ១៩៧០ តាមឿង យាយព្រឹក បានចែកដីទៅឲ្យកូនឈ្មោះមឿង អាន មួយកន្លែងស្ថិតនៅតំបន់ព្រៃភ្ញៀវ ក្នុងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ។ចំណែកឯកូនមឿង លីសចែកដីឲ្យមួយកន្លែងស្ថិតនៅតំបន់គោកផ្ចឹក ក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ។ លោកមឿង លីស បានប្រគល់ដីធ្លីនោះទៅឲ្យកូនស្រីមានទំហំ២៩៣ម៉ែត្រ គុណ ៦០០ម៉ែត្រ ប្រគល់ឲ្យក្នុងន័យលក់ទៅឈ្មោះលីស បឿន ជាកូនបង្កើតក្នុងអំឡុងឆ្នាំ១៩៩៣ ដីធ្លីនោះត្រូវបានបន្តវេនកាន់កាប់ពីឈ្មោះលីស បឿនដល់ឆ្នាំ២០០៧។ ហេតុការណ៏កើតវិវាទបានលេចប្លឹមមុខមកឈ្មោះថុង ង៉ឹម ឈ្មោះច័ន្ទ ទឹម ឈ្មោះលួន ថនបានយកលិខិតលក់ទិញ ចុះថ្ងៃទី៣០ ខែមករា […]

ព័ត៌មានស៊ើបអង្កេត

នោះរកកន្លែងជាប់គុក ឃើញហើយលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន ដែលក្លែងខ្លួនបន្លំជាមន្ត្រីកងរាជអាវុធហត្ថ

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញសេចក្តីបំភ្លឺ ដែលពាក់ព័ន្ធទៅនឹងរឿងលោក ស្វាយ វង្ស ដែលជាអ្នកទិញលក់ឡាន និងប្រើប្រាស់នូវឯកសណ្ឋាន របស់កងរាជអាវុធហត្ថ ដែលបានឆាត់ញ៉ែ នារីៗ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រើពាក្យមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូររបស់ស្ថាប័នកងរាជអាវុធហត្ថ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរផងដែរ ។ ក្នុងសេចក្តីបំភ្លឺរបស់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាន និងសារធារណៈជនអោយបានជ្រាបថា បុគ្គលឈ្មោះ ស្វាយ វង្ស មិនមែនជាមន្ត្រីនៅក្នុងក្របខណ្ឌ័ របស់អង្គភាពកងរាជអាវុធហត្ថនោះទេ ដូច្នេះហើយសូមបណ្ដាញសារព័ត៌មាន និងសារធារណៈជនកុំមានការយល់ច្រលំ ។ គួររំលឹកថា ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានរឿងបែកធ្លាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនេយ្យឈ្មោះ «Ly Na» បានបង្ហោះនៅសារជាសំឡេង របស់លោក ស្វាយ វង្ស ដែលជាមន្ត្រី ប៉េអឹម ក្លែងក្លាយ ពាក់ស័ក្តិពីរ […]