ព័ត៌មាន

អភិបាលខេត្តរតនគិរី ទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឯកជន

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត​ បានទទួលម៉ាស និងអាល់កុលដែលជាសម្ភារចាំបាច់សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Agkor Gold Corp នូវម៉ាស់ចំនួន ១០កេសធំ និងអាល់កុលចំនួន ៥កាន។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនអង្គរហ្គោល ដែលបានផ្តល់ជាសម្ភារៈខាងលើ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-19 យើងរដ្ឋបាលខេត្តនឹងប្រើប្រាស់សម្ភារៈខាងលើនេះឱ្យចំទិសដៅ បម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ដែលកំពុងរស់នៅកម្ពុជា។ លោក Mike Week នាយកក្រុមហ៊ុន Agkor Gold Corp បានថ្លែងនូវការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តរតនគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការឆ្លើយតបនឹងជំងឺកូវីដ-១៩កន្លងមក៕

ព័ត៌មាន

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណវត្ត ព្រះចន្ទរង្សី (ហៅវត្តត្រពាំងម្លូរ) ស្ថិតក្នុងភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ នៅភូមិសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ លោក ឈុន សុខកុម្ភៈ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិទួលសំរោង មន្រ្តីជំនាញបានចុះអនុវត្តទៅតាមនីតិវធីនិងដំណាក់កាលនីមួយៗ ដោយបានកំណត់ព្រំប្រទល់ និងវាស់វែង ប្រមូលទិន្ន័យបាន ២២៣៩ក្បាលដី ដែលក្នុងទិន្ន័យនេះ គណកម្មការអនុវិស័យរដ្ឋបាលដីធ្លីខេត្តបានសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២១៦១ក្បាដី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធីដីធ្លី។ ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថាៈ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋនាពេលនេះ គឺបន្ទាប់មន្រ្តីជំនាញបានចុះដំណើរការតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយការប្រគល់បណ្ណកម្មសិទ្ធដីធ្លី គឺជានីតិវិធីចុងក្រោយក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទួលបាននាពេលនេះ […]

ព័ត៌មាន

 ក្រសួងមហាផ្ទៃ សម្រេចបណ្តេញជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងទិញវ៉ាក់សាំង

(ភ្នំពេញ)៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។  ការបណ្តេញជនជាតិចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Wechat របស់សារព័ត៌មានឈ្មោះ Angkor Today ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយក្រសួងសុខាភិបាល។ ក្រៅពីបណ្តេញចេញជនជាតិចិនរូបនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាជាថ្មីផងដែរ។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Angkor Today ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណផងដែរ។ តាមប្រការ១ នៃប្រកាសនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា»។ នាយឧត្តមសេនីយ៍ […]

ព័ត៌មាន

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​ និង​ផ្អាក​លេង​កីឡា​ ឬ​ហាត់ប្រាណ​គ្រប់​ប្រភេទ​ បណ្តោះអាសន្ន​នៅ​រាជធានី​ភំ​ញន​ពេញ​ ខេត្តកណ្តាល​ និង​ក្រុងព្រះសីហនុ​

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​ និង​ផ្អាក​លេង​កីឡា​ ឬ​ហាត់ប្រាណ​គ្រប់​ប្រភេទ​ បណ្តោះអាសន្ន​នៅ​រាជធានី​ភំ​ញន​ពេញ​ ខេត្តកណ្តាល​ និង​ក្រុងព្រះសីហនុ​

ព័ត៌មាន

សារលិខិត​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សារលិខិត​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ នា​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩​ ក្រោម​ប្រធានបទ​ ”​ ទម្លាប់​ថ្មី​ ដើម្បី​ទីក្រុង​ស្អាត​ ”​ អម​ជាមួយ​ការ​ប្រកាស​ ”​ ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣​ ”​ ​ថ្ងៃ​ព្រហស្បតិ៍​ ១៤​កើត​ ខែ​ផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​

ព័ត៌មាន

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារជា «ឧកញ៉ា» លោកស្រី គង់ សំណាង

  (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី គង់ សំណាង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកស្រី គង់ សំណាង ជាភរិយារបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយសព្វថ្ងៃជាអគ្គនាយិការ ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត (KW Khmer Real Estate) និងជាម្ចាស់បុរី KS Residence នៅកៀនស្វាយ៕      

ព័ត៌មាន

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ ដែលឆ្លងកូវីដ១៩ សូមទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

(ព្រះសីហនុ)៖ រដ្ឋាបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕  

ព័ត៌មាន

ថ្ងៃនេះខួប៤២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបភរិយា និងកូនឡើងវិញ ក្រោយភៀសខ្លួនរំដោះជាតិជាងមួយឆ្នាំ

(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃដែលកាលពី ៤២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសសម័យនោះ បានជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភរិយា និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ឡើងវិញ ក្រោយពេលភៀសខ្លួនរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានឃ្លាតឆ្ងាយពីស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រធ្វើចលនាវាយផ្តួលរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការឃ្លាតឆ្ងាយនេះ គឺចំពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងពរផ្ទៃកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ដែលមានអាយុ ៥ខែ។ ការឃ្លាតឆ្ងាយរបស់សម្តេចតេជោ ដែលមិនដឹងថា នឹងមានជីវិតជួបភរិយា និងកូនវិញឬអត់នោះ? បានធ្វើឱ្យសម្តេចសោកសៅ នឹកស្រណោះដល់ភរិយា និងកូនក្នុងផ្ទៃជាពន់ពេក។ ក្នុងខួបនៃការជួបជុំភរិយា និងកូនប្រុសឡើងវិញនេះ […]

ព័ត៌មាន

អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងអគារ៣កន្លែងទៀត ត្រៀមសម្រាប់ទុកធ្វើចត្តាឡីស័ក

(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងអគារ៣កន្លែងបន្ថែមទៀត នៅក្រុងកំពត និងស្រុកទឹកឈូ ដែលរដ្ឋបាលខេត្តកំពត បានត្រៀមសម្រាប់ធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស។ ទីកន្លែងថ្មីបន្ថែមសម្រាប់ធ្វើចតាឡីស័កចំនួន ៣កន្លែងនោះ រួមមាន៖ *ទី១៖ នៅអគារចាស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត *ទី២៖ នៅសហគមន៍អ្នកផលិតអំបិលខេត្តកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ *ទី៣៖ នៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីខេត្ត ដែលទីតាំងទាំងពីរនេះ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ។ សម្រាប់៣ទីតាំងទាំងនេះ មានបន្ទប់ប្រមាណពី ៧០ ទៅ ៨០បន្ទប់ ខណៈកន្លងមករដ្ឋបាលខេត្ត បានត្រៀមបន្ទប់នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ ដែលមានបន្ទប់សរុបប្រមាណ១៧០បន្ទប់។ លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការឆ្លងរាតត្បាតដោយជំងឺកូវីដ១៩ នៅតែជាបញ្ហាសកល ដែលពិភពលោកបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជារៀងរាល់ថ្ងៃ។ ដោយឡែកកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងស្ថានការ […]

ព័ត៌មាន

សម្តេច ទៀ បាញ់៖ វីរយុទ្ធជនកម្ពុជា ដែលពលីលេីសមរភូមិ នៅស្ថិតក្នុងក្រអៅបេះដូងពលរដ្ឋកម្ពុជាជានិច្ច

(កោះកុង)៖ សង្គ្រាមក្នុងប្រវត្តិសាស្ត្រដេីម្បីរំដោះ និងការពារប្រទេសកុំឱ្យរបបប្រល័យពូជសាស្ត្រវិលមកវិញនោះ បានធ្វេីឱ្យយុទ្ធជនកម្ពុជាមិនតិចនោះឡេីយ បានពលីជីវិត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលេីកឡេីងថា វីរភាពរបស់យុទ្ធជនកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជាជាប់ជានិច្ច មិនអាចបំភ្លេចបានឡើយ។ បេីតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឈរលេីស្មារតីដឹងគុណយុទ្ធជនពលីនេះហេីយ ទេីបមានការរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ជួសជុលទីលានផ្តូរយុទ្ធជន ខេត្តកោះកុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកម្មាភិបាលវីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជួយសង្គ្រោះជីវិតប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ រហូតមានការរីកចម្រើនដល់សព្វថ្ងៃនេះ»។ អតីតមេចលនាតស៊ូ ដើម្បីសិទ្ធិសេរីភាព […]